ដើមខែមីនា ២០២៣ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល រីកមុខដូចគ្រាប់ជី
ភ្នំពេញៈ អនុក្រឹត្យលេខ៤៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្ថែមរបបសន្តិសុខសង្គម អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នឹងត្រូវអនុវត្តចាប់ពីដើមខែមីនា ឆ្នាំ២០២៣ នេះតទៅហើយ ពោលគឺចាប់ពីដើមខែមីនា ឆ្នាំ២០២៣ នេះតទៅ ប្រាក់សោធននិវត្តន៍ ឬ ប្រាក់ខែរបស់និវត្តជនទាំង ២ ប្រភេទនេះ នឹងត្រូវបានដំឡើង ហើយអ្វីដែលកាន់តែគួរឱ្យរំភើបថែមទៀត គឺនៅដើមខែមីនា នេះ ប្រាក់ដំឡើងរបស់ពួកគាត់ក៏ត្រូវបានបើករំឭកជូន ចាប់ពីខែកមរា និងខែកុម្ភៈ ផងដែរ ។