ឧត្តមមន្ត្រីសង្គមកិច្ចថាសូមកុំឱ្យ ១៤ កុម្ភៈ ក្លាយជាទិវាឈឺចាប់ និងវិប្បដិសារីរបស់ស្រ្តី និងយុវតី

  • ចែករំលែក

ភ្នំពេញ ៖ ថ្លែងផ្ញើសារក្រើនរំឭក នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការអប់រំសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ផ្សារភ្ជាប់នឹងទិវា នៃក្តីស្រឡាញ់ នៅឯវិទ្យាល័យទួលស្វាយព្រៃ ក្នុងរាជធានីភ្នំពេញ កាលពូល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលម៉ិញនេះ ឯកឧត្តម ថេង ឆវីរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងជាទីប្រឹក្សា នៃក្រសួងសង្គមកិច្ច បានលើកឡើងថា « ទិវា នៃ ក្តីស្រឡាញ់ ឬ ទិវា ១៤ កុម្ភៈ គឺជាទិវាវប្បធម៌បរទេស ដែលធាតុពិតទៅ ខ្មែរ ពុំមានកាតព្វកិច្ច ឬ ភារកិច្ចអ្វី ក្នុងការផ្សព្វផ្សាយលើកតម្កើងទិវានេះទេ ។ ទោះយ៉ាងណា បើបានជាចូលមកក្នុងសង្គមខ្មែរ ទៅហើយនោះ ក៏សូមកុំភ្លើតភ្លើនភ្លេចប្រពៃណីវប្បធម៌ជាតិដ៏ផូរផងរបស់ខ្លួន ហើយជាពិសេស សូមកុំធ្វើថ្ងៃ១៤ កុម្ភៈ នេះ ក្លាយជាទិវាឈឺចាប់ និងវិប្បដិសារីអស់មួយជីវិតសម្រាប់ស្ត្រី និងកុមារ កុំធ្វើឱ្យ ១៤ កុម្ភៈ ប៉ះពាល់ដល់សេចក្តីថ្លែថ្នូររបស់ស្ត្រី និងកុមារី ពីព្រោះនៅក្នុងប្រពៃណីប្បធម៌ខ្មែរ ស្ត្រី និងកុមារី មានតម្លៃខ្ពង់ខ្ពស់វិសេសវិសាលណាស់ ពុំអាចកាត់ថ្លៃបានទេ » ។



គប្បីរំឭកថា ទិវា នៃក្តីស្រឡាញ់ ដែលត្រូវបានគេធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ហើយក៏ត្រូវបានគេហៅផងដែរថា វ៉ាឡិនថាញស៍ដេយ៍ កើតចេញពីដំណើររឿងរ៉ាវមនោសញ្ចេតនារបស់យុវតីម្នាក់ ពិការភ្នែកទាំងសងខាង ដែលជាបុត្រីរបស់មន្ត្រីពន្ធនាគារ ឬ មេគុក ជាមួយនឹងបព្វជិតមួយរូប នៃ សាសនាគ្រិស្ត ឈ្មោះ វ៉ាឡិនថាញ ដែលជាអ្នកទោស ត្រូវបានព្រះអធិរាជ នៃ ចក្រភពរ៉ូម៉ាំង បញ្ជាឱ្យយកទៅដាក់ពន្ធនាគារនោះ រង់ចាំយកទៅប្រហារជីវិត ដោយសារតែបព្វជិតរូបនោះ មានះរឹងរូសបំពានលើរាជបម្រាម ក្នុងការលួចលាក់រៀបអាពាហ៍ពិពាហ៍ឱ្យគូស្នេហ៍ជាបន្តបន្ទាប់ ហើយទីបំផុតបព្វជិត វ៉ាឡិនថាញ ត្រូវបានយកទៅប្រហារជីវិតនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយសារតែបព្វជិតរូបនោះ នៅតែមានះ ។ 

ក្រោយមករឿងរ៉ាវនោះ ក៏បានក្លាយជារឿងនិទានដែលគេចងចាំ ប្រហាក់ប្រហែលទៅនឹងរឿងទុំទាវ រឿងផ្កាស្រពោន និងរឿងកូលាបប៉ៃលិន នៅក្នុងសង្គមខ្មែរ ដែរ ហើយក៏បានក្លាយជាវប្បធម៌របស់ប្រជាជាតិអឺរ៉ុប ជាពិសេសទិវា នៃ ក្តីស្រឡាញ់ ឬ វ៉ាឡិនថាញស៍ដេយ៍ នាថ្ងៃទី១៤ ខែកុម្ភៈ នេះ ត្រូវបានមើលឃើញថា នាំមកផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែលដល់សាសនាគ្រិស្ត ។ 

ចំពោះនៅក្នុងសង្គមខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ឯណេះវិញ ត្រូវបានគេមើលឃើញថា ឱ្យតែថ្ងៃទី១៤ ខែកុម្ភៈ ចូលមកដល់ គេក៏ឃើញមានភាពរំជើបរំជួល ជាពិសេសយុវជន យុវតី នៅទីប្រជុំជន ដូចជានៅរាជធានីភ្នំពេញ ជាដើម ដោយរួមទាំងគ្រឹះស្ថានអប់រំឯកជនខ្លះផង នាំគ្នាជ្រួលជ្រើមរហូតដល់អ្នកខ្លះភ្លើតភ្លើនបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់គ្រួសារ និង បណ្តាអ្នកស្រឡាញ់ប្រពៃណីវប្បធម៌ជាតិ ។

គឺដោយសារតែប្រការទាំងនោះឯងហើយ បានជាស្ថាប័នមួយចំនួនដូចជាក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និង ក្រសួងសង្គមកិច្ច ជាដើម បាននាំគ្នាសស្រាក់សស្រាំដាក់ចេញនូវយន្តការ និងកម្មវិធីផ្សេងៗ ដើម្បី ឆ្លើយតបទៅនឹងកត្តាអវិជ្ជមានដែលកើតចេញពីភាពភ្លើតភ្លើន នៃ ថ្ងៃទី១៤ ខែកុម្ភៈ នោះ ៕

ដោយ ៖ រាជ មេសា

រូប ៖ នាយកដ្ឋានគ្រួសារ

វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
280

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
502

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
623

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
455

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
337

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?