ល្បែងស៊ីសងអនឡាញ រីកដុះដាល ដូចផ្សិត នៅក្នុងទឹកដីខណ្ឌដូនពេញ មហាជនបានលើកឡើងថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានទំនង ទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងអស់ហើយទេដឹង។

  • ចែករំលែក



ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការកត់សម្គាល់ឃើញថាល្បែងស៊ីសងអនឡាញ បាននិងកំពុងរីកដុះដាល ដូចផ្សិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ស្របពេលនោះដែរ មិនឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ? ដោយប្រការនេះធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ចំពោះកូនចៅនិងបញ្ហាសុខសុវត្ថិភាព សន្តិសុខ នៅក្នុងសហគមន៍។ សូមជម្រាបថា ទីតាំងល្បែងស៊ីសង អនឡាញជាច្រើនកន្លែងទាំងនោះ ហាក់បៅដូចជា ផ្គើនយ៉ាងខ្លាំងតាមរយៈការបើកចំហរឲ្យប្រជាពលរដ្ឋក្មេង,ចាស់-ប្រុស,ស្រី បណ្ដើរគ្នាត្រសងចូលទៅលេង យ៉ាងសប្បាយរីករាយ។


ជាទូទៅ គេសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ហាក់បីដូចជា គ្មានចំណាត់ការទាល់តែសោះជាពិសេស លោកជា ខេមា អភិបាលខណ្ឌដូនពេញ  និងលោកទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ទំនងបន្ធូរដៃ ឬធ្វើមិនដឹងមិនឮតែម្ដង ដោយប្រការនេះធ្វើឲ្យ ប្រជាពលរដ្ឋយល់ថា អាជ្ញាធរនិងសមត្ថកិច្ច ទំនងទទួលបាន លាភសក្ការៈ ពីម្ចាស់ទីតាំងអស់ហើយទេដឹង ទើបបើកភ្លើងខៀវ ឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។


ប្រភពបានខ្សិប ឱ្យដឹងអំពីទីតាំងល្បែងស៊ីសងអនឡាញ

ទាំង នោះមានដូចជា÷ទីតាំងទី១.នៅផ្ទះលេខ៣២ ផ្លូវលេខ ១៥កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ,ទី តាំងទី២.នៅផ្ទះលេខ១៨ ផ្លូវលេខ៤៧ កែងផ្លូវលេខ ៩០ ក្រុម១១ (ក្បែរកន្លែងលក់ម្ជូរវត្តភ្នំ) សង្កាត់ស្រះចក។ ទី តាំងទី៣,ទីតាំងល្បែងស៊ីសងតាមអនឡាញស្ថិតនៅផ្ទះល៣ខ៥៣A ក្បែរផ្លូវរថភ្លើង (ផ្លូវចូលវត្តនាគវ័ន្ត)សង្កាត់ស្រះចក។ ប្រភពខ្សិបថា មានទីតាំងជាច្រើនទៀតដែលកំពុងដំណើរការ យ៉ាងរលូនហាក់ដូចជា បើកចំហរមិនញញឹតនិងសមត្ថកិច្ចសោះឡើយ?។ បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ ចំពោះសុខទុក្ខនិងសុវត្ថិភាពសាធារណៈ ។ ពីព្រោះថា ទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះ មិនយូរមិនឆាប់ទេ នឹងកើតមានអំពើចោរកម្មដូចជា៖លួច ឆក់ វ៉ៃប្លន់និងគាស់ផ្ទះ ជាពិសេសអំពើហិង្សា


នៅក្នុងគ្រួសារ ជាក់ជាមិនខានឡើយ? ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានចូលទៅលេង ជាប្រចាំរាល់ថ្ងៃ ហើយក៏ជាទីតាំងដែលប្រមូលផ្តុំទៅដោយក្មេងទំនើងផងដែរ។


ពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញខាងលើនេះប្រជាពលរដ្ឋសង្ឃឹមថា លោកជា ខេមា អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ត្រូវចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងនេះផង។ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕


វីដេអូ មើលទាំងអស់

grap-image-MkzVSYQluS.png
ពុធ, 5 កក្កដា 2023 01:51
1.4K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
1.1K

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
1.2K

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
1.1K

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
1K

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?

Cover-NFnvWBM3ge.png
សៅរ៍, 17 មិថុនា 2023 15:03
1K

តើលោក សំ ចាន់ណាក់ មានគន្លឹះពិសេសអ្វីសម្រាប់សិស្សដែលប្រាថ្នាចង់ក្លាយជាវិស្វកររចនាសម្ព័ន្ធ?

តើលោក សំ ចាន់ណាក់ មានគន្លឹះពិសេសអ្វីសម្រាប់សិស្សដែលប្រាថ្នាចង់ក្លាយជាវិស្វកររចនាសម្ព័ន្ធ? មើលវីដេអូនេះដើម្បីស្វែងយល់!