គម្រោងវីឡារីហ្សតខេត្តព្រះសីហនុដំបូងគេដែលបើកជម្រើសវិនិយោគដល់អតិថិជនល្អបំផុតនិងប្រកបដោយទំនុកចិត្ត
គម្រោង Kiripark Residences and Resorts បានវិនិយោគនិងអភិវឌ្ឍផ្ទាល់ដោយលោកឧកញ៉ា លីម លាង នៅលើផ្ទៃដី 300 ហិចតាសរុបមាន800វីឡាគឺជាគម្រោងវីឡាសម្រាកលម្ហែប្រណិតបែបអភិជនដំបូងគេនៅកម្ពុជា។
ជាមួយនឹងអំណោយផលពីទីតាំងធម្មជាតិដែលមានព្រៃ ភ្នំ និងបឹងធម្មជាតិ Kiripark Residences and Resorts នឹងបើកមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជាដែលមានលក្ខណៈច្នៃប្រឌិតនិងគិតគូដល់ផលចំណេញរបស់អតិថិជនក្នុងរយៈពេលវែង។
លើសពីការវិនិយោគទិញវីឡាសម្រាកលម្ហែ អតិថិជននឹងទទួលបានការធានាជួលត្រលប់រយៈពេល៥ឆ្នាំពេញដោយទទួលបានប្រាក់ចំណលប្រចាំខែ និងការធានាទិញត្រលប់ក្រោយរយៈពេល5ឆ្នាំក្នុងទំហំទឹកប្រាក់ចំណេញយ៉ាងហោច 30,000$។
Kiripark Residences and Resorts នឹងក្លាយជាគោលដៅសម្រាកលម្ហែសម្រាប់ទេសចរជាតិនិងអន្តរជាតិ ក៏ដូចជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើ Staff Retreat, Management Retreat ឬ Team Building ដែលគម្រោងនឹងផ្ដល់ជូនបទពិសោធន៍សម្រាកលម្ហែលំដាប់អភិជននិងមានតែមួយគត់។
ទីតាំងគម្រោងស្ថិតនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុធ្វើដំណើរតាមផ្លូវល្បឿនលឿនត្រឹមរយៈពេលប្រមាណមួយម៉ោង និងត្រឹមតែ2នាទីពីច្រកចេញចូលទី6នៃផ្លូវល្បឿនលឿន។ ធ្វើដំណើរពីគម្រោងត្រឹម15នាទីដល់ឆ្នេរនេសាទ 20 នាទីដល់មណីយដ្ឋានថ្មរូង 20នាទីដល់អាកាសយានដ្ឋានព្រះសីហនុ 35នាទីដល់ឧទ្យានជាតិគិរីរម្យ និង40នាទីដល់ក្រុងបូកគោ។
ទំហំដី 30x34ម៉ែត្រការ៉េ ទំហំវីឡា 334ម៉ែត្រការ៉េ មានបន្ទប់គេង4 បន្ទប់ទឹក5 និងអាងហែលទឹកឯកជនមួយ ផ្ដល់ជូនប្លង់រឹងដោយឥតថ្លៃ គ្រឿងសង្ហារឹមមួយឈុតធំពេញនិងជម្រើសបង់ប្រាក់ងាយស្រួល។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងក្រុមការលក់ IPIN ដៃគូលក់និងផ្សព្វផ្សាយផ្លូវការរបស់គម្រោង Kiripark Residences and Resorts តាមរយៈលេខទូរស័ព្ទ 012 84 56 16 / 096 327 3333