ទស្សនៈនិងរឿងរ៉ាវជីវិតរបស់និស្សិតជនបទមកសិក្សានៅក្រុងភ្នំពេញ

  • ចែករំលែក

ក្នុងពេលវេលាកន្លងអស់ជាងបីឆ្នាំមក​នេះ គ្រប់រឿងរ៉ាវទាំងអស់បានធ្វើឲ្យយើងដែលជានិស្សិតពិតជាបានជួបភព​ប្រសព្វនឹង​ហេតុ​ការណ៍ជា​ច្រើន​ស្ទើរ​​​តែ​​​មិន អាចរាប់រៀបអស់បាន។​ តាំងពីការរស់នៅ ការហូបចុក ការសិក្សា ការប្រា​ស្រ័យ​​ទាក់ទងគ្នា ពោលគឺ​បរិបទ​ដែលនៅជុំវិញខ្លួន​យើង ទាំងប៉ុន្មាន ស្ទើរតែជារឿងថ្មីទាំងស្រុង។

ក្នុងនោះបើ​និយាយ​ពីការរស់នៅ គឺភាពច្រើន និស្សិតមកពីតាមបណ្តាលខេត្តដូចជាពួកយើង​ តែងតែរស់នៅជាមួយបងប្អូន​ឬក៏ជួលបន្ទប់មួយ ដែល​មានទំហំតូចចង្អៀត មានខ្លះសង់​ផ្ទាល់ដីនិងខ្លះទៀតសង់ជាជាន់ថ្នាក់ ហើយក្នុងបន្ទប់​និមួយៗគឺយើងត្រូវ រស់នៅជាមួយ មិត្តភក្តិអាច​ចាប់ពី​២នាក់​ឬក៏​ឈានដល់៦ក៏មាន​ដូច្នេះស្ថានភាពនោះយ៉ាងណា មិត្តភក្តិយើងមួយចំនួនធំច្បាស់ជាដឹងមិខាន។ ឯការហូបចុកវិញ ក៏ជាបញ្ហាមួយដែរ ព្រោះថា​ជិវិត​នៃអ្នកសិក្សាដែលឃ្លាត​ចាក​ពីគ្រួសារពិតជាមិនអាចពឹងអាងលើ  ឳពុកម្តាយបងប្អូនបានទៀតនោះទេ ដូច្នេះរាល់ការងារទាក់ទង​​នឹង​ចង្ក្រានបាយ​ទាំង​ប៉ុន្មាន​គឺត្រូវធ្លាក់មកលើខ្លួនយើងផ្ទាល់តែម្តង ដែលជា​អ្នក​ទទួលខុសត្រូវ តាំងពីការដណ្តាំបាយ ស្ល សំអាតផ្សេងៗ​គ្រប់ជំពូក។ ពិសេសជាងនេះ​គឺការ​ចំនាយសំរាប់ជីវភាពប្រចាំថ្ងៃ វាពិតជាបញ្ហាដ៏ធំមួយ​សំរាប់យើងរាល់គ្នា ដែលជាកូនកសិករមកពីជនបទហើយស្ថិតក្នុងជីវភាពគ្រួសារមិនសូវធូរធារ នោះ​យើង​ច្បាស់ជា​ដឹង​​ច្បាស់ជាង​ថ្ងៃ​ទៅទៀតថា ស្ថានភាពនោះលំបាកឬស្រួលយ៉ាងម៉េច។ ដោយយើងមក​ពី​ជនបទ​ដូចគ្នា ដូច្នេះខ្ញុំហ៊ាននិយាយថា​ ស្ថាន​ភាព​គ្រួសាររបស់យើងរាល់គ្នាស្ទើរតែមានលក្ខណៈប្រហាក់ប្រហែលគ្នា។ យោងទៅលើប្រាក់ចំនូលដ៏ទាប​របស់គ្រួសារយើង ដែលប្រឈមនឹង​ការ​ចំណាយខ្ពស់នោះ ច្បាស់ជាមិនអាចជួយផ្គត់ផ្គង់ដល់​យើងបាន​គ្រប់គ្រាន់​តាមសេចក្តី​ត្រូវការ​នោះ​ទេ ណា​មួយ​គាត់​ត្រូវចំនាយលើជីវភាពគ្រូសារ ប្អូនៗ​របស់​​​យើងដែលកំពុងសិក្សា ណាមួយបន្ទុកដ៏ធ្ងន់ជាងគេ គឺផ្គត់ផ្គងដល់​យើងឲ្យ​បានមក​សិក្សា​​នៅទីក្រុងភ្នំពេញ។ ដោយសារតែកាលៈទេសៈ​បែបនេះហើយ ទើបមិនថាខ្ញុំឬក៏មិត្តទាំងឡាយនោះទេ​មុននឹងចំនាយទៅលើអ្វីមួយ គឺយើងតែងគិត​គួរពិចារណាយ៉ាង​ម៉ត់ចត់មុននឹង​សម្រេចចិត្តធ្វើវា។ លើសពីនេះមានមិត្តនិស្សិតយើងមួយចំនួនរហូត​ដល់ដាច់ចិត្ត​ងាកចេញ​ពីការសិក្សាខ្លះៗ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្នុងគោលបំណង ជួយដោះស្រាយនូវ​បញ្ហា​ជីវភាព។ ទោះបីជាយ៉ាង​ណាក៏ដោយក៏យើង​រាល់ពុំដែលលឺរអ៊ូរអំពីផលលំបាក​​​ទាំង​នេះទាល់តែសោះ នេះសបញ្ជាក់ឲ្យឃើញថាយើងពិត​ជា​មាន​ការ​​​តស៊ូព្យាយាម​យ៉ាងអង់អាចក្នុងការប្រឈមមុខនឹងបញ្ហា​ទាំងឡាយដែល​កើតមានមកលើរូបយើងទាំងឡាយ។ ចំណែកការសិក្សាវិញគឺយើងតែងមាន​ផល​លំបាក ជាច្រើន​​ព្រោះថាការសិក្សានៅកំរិតមហាវិទ្យាល័យមិន​ដូចកាលពីនៅវិទ្យាល័យ​នោះ​ទេ ការសិក្សា​កម្រិតនេះគឺទាមទារ​ឲ្យ​​យើង​ធ្វើការ​ស្រាវជ្រាវ​ ដោយខ្លួនឯង ច្រើនជាងការដែលយើងរៀន​លោក​ពីសាស្រ្តាចារ្យ​។ ម្យ៉ាងវិញទៀត​យើង​តែង​តែអានឲ្យបានកាន់តែច្រើន ចំណែក​ឯកិច្ចការ​ស្រាវជ្រាវក៏ច្រើន ពិសេសជាងនេះការសិក្សានៅថ្នាក់ ឧត្តមគឺទាមទារឲ្យយើងមានការប្រកួត​ប្រជែង​គ្នា ដើម្បីទទួលបាននូវ​ជោគជ័យមួយសំរាប់​ជាស្នាដៃ​បន្សល់ទុកដល់អ្នកសិក្សាជំនាន់ក្រោយៗ។ ក្នុង​កំរឹត​នេះ ខ្ញុំជឿថាម្នាក់ៗសុទ្ធតែមាន​បំណង​​ប្រាថ្នាថា ក្រោយពេលបញ្ចប់ការសិក្សាត្រូវតែ​ប្រលងឲ្យជាប់ ដើម្បីចាប់ផ្តើម​អាជីព ជាសាស្រ្តាចារ្យ បុគ្គលិកអង្គការ ឬក៏ក្រុមហ៊ុន​ណាមួយមិនខាន។ ដូច្នេះទាមទារឲ្យយើងមានការប្រកួតប្រជែង​ដើម្បីចំណេះដឹង ដើម្បីការងារ​ដើម្បីកិត្តិយស ទើប​បាន​ទង្វើនេះពិតជាទង្វើមួយដ៏ល្អប្រពៃ​បំផុតដែលខ្ញុំសូមគាំទ្រទាំងស្រុង។​ ចំណែក​​​​ឯស្ថានភាពនៃការរស់នៅ​​វិញ​ក៏​មានផលវិបាកខ្លាំងណាស់ដែរ ព្រោះថារាល់មនុស្សទាំងឡាយស្ទើរតែជា​មនុស្សថ្មីៗសំរាប់យើង ខ្ញុំសូមនិយាយ​ដោយ​ស្មោះទៅចុះថា ពិតជាពិបាកក្នុងការ​ទុក​ចិត្តខ្លាំងណាស់ ដោយ​​សារតែ​ករណីនេះហើយ វាបានជំរុញឲ្យ​យើងក្លាយជាមនុស្សម្នាក់ ដែលមាន​ការ​​ប្រុង​ប្រយ័ត្នខ្ពស់តាំងពីសុវត្ថិភាព រូបរាងកាយ ទ្រព្យសម្បត្តិ ជាពិសេសគឺការ​និយាយ​ស្តី។ ជាក់ស្តែង​ជា​បទពិសោធ​ខ្ញុំផ្ទាល់ ភាគច្រើននៃការនិយាយរបស់​ខ្ញុំគឺមានបំណងមួយក្នុងន័យរំលឹក ឬក៏ផ្តល់ជា គំនិតល្អៗដល់មិត្តភក្តិទាំង​ឡាយ​ តែផ្ទុយពីអ្វីដែលខ្ញុំចង់បាន គឺមានមិត្តភក្តិ​មួយចំនួនបែរ​ជាយល់ច្រលំដោយពុំបានគិតឲ្យបានស៊ីជម្រៅប្រែជាថា ការ​និយាយ​នោះ​ជា​ការនិយាយផ្តេសផ្តាស់​ទៅវិញ។​ តែទោះជាយ៉ាងណា​ក៏​ដោយ​ប្រការនេះគឺប្រហែលមកពីខ្ញុំពុំមានវិធីសាស្រ្ត​ក្នុងការនិយាយ ឬក៏​ដោយសារតែមិត្តភក្តិមួយ​ចំនួនខ្លះនោះពុំទាន់​បានយល់​ និងបានចូល​ប្រឡូកក្នុងសង្គមខាងក្រៅបានច្រើននៅឡើយ ម្យ៉ាង​ខ្ញុំយល់​ឃើញថា​ពួកគាត់​​ហាក់​ដូចជាពុំទាន់មានការបើកចិត្តឲ្យបានទូលាយ ដើម្បីទទួលយកអ្វី​ដែល​ថ្មី​នៅឡើយ។ យ៉ាងណាក៏ដោយនៅថ្ងៃ​ខាង​មុខ​ខ្ញុំ​​​សង្ឈឹមថា​ក្រោយ​ពី​ពួក​គាត់កាន់តែ​រីក​ចម្រើន​ខាងចំណេះដឹងពីសង្គមខាងក្រៅនោះពួកគាត់​ច្បាស់ជាបាន យល់នូវអ្វីដែលខ្ញុំក៏ដូចជាមិត្តភក្តិមួយចំនួនធ្លាប់បាន​និយាយ​​​កន្លងមកហើយ​នោះ​ជាក់​ជាមិនខាន។ សំរាប់ខ្លួនរបស់ខ្ញុំផ្ទាល់​ បើសិនជាពេលដែល​ខ្ញុំឃើញ​មិត្តភក្តិ ណាម្នាក់មានសេចក្តីក្លាហានទោះជាក្នុង​ការ​សិក្សា​រៀនសូត្រក្តី ឬក៏ក្នុង​ការទំនាក់ទំនងជាមួយសង្គមខាងក្រៅក្តី វាពិតជាធ្វើឲ្យ​រូបខ្ញុំ​សប្បាយ​​រីករាយជាពន់ពេកព្រោះបើកាលណា​ពួកគេរីក​ចម្រើន​​នោះខ្ញុំក៏បានរួមចំណែករីក​ចម្រើន​ទៅតាមនោះដែរ ដោយសារពួកគាត់ជាមិត្តរបស់ខ្ញុំ។ ខ្ញុំយល់ឃើញថាបើសិនជាមិត្តទាំងអស់នៅតែ​អាច​រក្សា​ជំហររឹងមាំ ក្លាហាន រួសរាយ ក្នុងការ​ធ្វើ​កិច្ចការ​អ្វីមួយ​នោះ ខ្ញុំធានាថា មិត្តទាំងឡាយ​នឹងអាច​រស់ ក្នុងជីវិតមួយដែល​ខ្លួនស្រលាញ់​និង​ពោរពេញដោយសក្កានុពលជាក់ជាមិន​ខាន។

សរុប​មកវិញអ្នកទាំងអស់គ្នាច្បាស់ជាយល់ហើយថា ជិវិត​របស់យើងតាំងពីឈានជើងចូលមកមហាវិទ្យាល័យ​រហូតមក​ដល់ពេលនេះ ពិតជា​បាន​​ជួប​ប្រទះនឹងបញ្ហាអ្វីខ្លះ? ខ្ញុំគិតថាការរៀបរាប់របស់ខ្ញុំ​ទាំងឡាយមកនេះ ពិតជាមិនអាចបរិយាយ​ឲ្យអស់ពីអារម្មណ៍របស់ខ្ញុំ ក្នុងការបញ្ជាក់​ពី​ទិដ្ឋភាព​នៃ​ផលលំបាក ដែលយើងរាល់គ្នាបានជួបប្រទះ​ពិត​ប្រាកដ​ក្នុងពេលកន្លងមកឲ្យបានអស់នោះឡើយ តែទោះជាយ៉ាងណានេះវាជា​អារម្មណ៍​​ពិត​ដែលស្តែង​ចេញ​​ពីទឹក​ចិត្តរបស់ខ្ញុំ​ក្នុងនាមខ្ញុំជា​និស្សិតម្នាក់ដែលមកពីជនបទ​ហើយមានឳពុកម្តាយ​ដែលមានជីវភាពខ្វះខាតដូច​អ្នក​ទាំង​​អស់គ្នាដែរ។ ឆ្លៀតក្នុង​ឱកាស​​នេះ ខ្ញុំសូមលើកយកមកបង្ហាញដល់មិត្តទាំងគ្នាខ្លះៗអំពីទស្សនៈ​របស់ខ្ញុំផ្ទាល់​ដើម្បី​ទុកជាទស្សនៈទាន​ដល់​យើង​​​ទាំងអស់គ្នាយកទៅគិត​ពិចារណា ក្នុងការទាញយកប្រយោជន៍ទៅតាមអធ្យាស្រ័យរៀងៗខ្លួនផងទៅចុះ ព្រោះពាក្យពេចន៍​ ឃ្លា ប្រយោគ ទាំង​​នេះវាគឺជាគ្រូម្នាក់​ដែល​ចាំដាស់តើន ខ្ញុំឲ្យមាន​ស្មារតី​រឹង​មាំ​ដើម្បីតស៊ូក្នុង​សង្វៀនជីវិតដ៏លំបាករបស់ខ្ញុំ​​មួយ​នេះ។ លើសពីនេះ ខ្ញុំបាន​ចាត់ទុកវា​ជាឱសថទិព្វមួយ ដែលចាំជួយព្យាបាលជំងឺ​បាក់ទឹកចិត្ត​របស់ខ្ញុំ នៅ​ពេលដែលខ្ញុំធ្លាក់​ចូលក្នុងសេចក្តី​អស់សង្ឃឹមនៅពេលណាមួយ។ ខ្ញុំសូម​និយាយ​ថា គឺពាក្យទាំងនេះ​ហើយដែលបានជួយលើកទឹកចិត្ត​​ខ្ញុំឲ្យ​រឹងមាំឡើងវិញរាល់ពេលដែលខ្ញុំជួបបញ្ហាស្មុកស្មាញ។ ខ្ញុំសូមឲ្យឃ្លាទាំងនេះអាច​ជ្រាប​​​ចូល​ក្នុងសតិអារម្មណ៍មិត្តនិស្សិតគ្រប់ៗ​គ្នា ហើយសូម​ឲ្យ​ពួកយើង​ចេះពេញចិត្តនូវអ្វីដែលខ្លួនយើងកំពុងមាននិង ខិតខំធ្វើឲ្យវា​​​កាន់តែមាន​ភាពរីក​ចម្រើនឡើងសំរាប់ជិវិតយើងគ្រួសារយើង ក៏ដូចជាសង្គមជាតិយើង។

មិត្តដឹងទេមានពេលមួយនោះ​ខ្ញុំបាន​ទៅលេងផ្ទះ ហើយវាបានធ្វើឲ្យខ្ញុំមានភាពរំជួលចិត្តជាខ្លាំង ចំពោះស្ថានភាពគ្រួសារ​ខ្ញុំដែលខ្វះខាតខុ​ស​ពីជីវភាព​អ្នក​ដែលបានសោយសុខនៅទីក្រុង។ ក្រៅពីការ​សង្វែកចិត្តចំពោះ ស្ថានភាពរបស់គ្រួសាររបស់ខ្ញុំ អ្វីដែលកាន់តែធ្វើឲ្យខ្ញុំអន់ចិត្ត​ជាងនេះ​ទៅទៀតនោះ គឺមានមនុស្សមួយចំនួនដែលប្រែប្រួល​ភ្លេចពី​កំណើតរបស់ខ្លួនថាជានរណា មកពីណា។ ដូច្នេះដើម្បីកាត់បន្ថយភាពតានតឹង​ចិត្ត​ទាំងនោះ ទើបបានជាខ្ញុំ​ទាញយក​ទស្សនៈមួយ​ចំនួនដើម្បីទុកជានាឡិការោរិ៍មួយសំរាប់ រំលឹកខ្លួនឯងកុំឲ្យលង់លក់និងវង្វេងលែងដឹងថាខ្លួនជា​នរណា​ដែលខ្ញុំនឹងបង្ហាញជូនមិត្ត​ទាំងឡាយ​ដូច​ខាងក្រោមនេះ ហើយខ្ញុំសង្ឈឹមថាវានឹងជាគំណិតមួយសំរាប់ពួកយើងគ្រប់គ្នាជួយពិចារណា។

  1. កាលដើមឡើយខ្ញុំនៅស្រែចម្ការ ខ្ញុំគឺជាអ្នកស្រែ បើខ្ញុំមកសិក្សាឬធ្វើការនៅទីក្រុងខ្ញុំក៏នឹងអាចសម្របខ្លួនជាអ្នកទីក្រុង តែដល់ពេល ដែលខ្ញុំទៅ​ស្រុកវិញម្តងៗ គឺខ្ញុំត្រូវតែជាខ្ញុំដដែល ដូចកាលពីខ្ញុំធ្លាប់ជួយធ្វើការនៅឯស្រុកដូច្នេះអ៊ីចឹងដែរ។
  2. បើសិនជាអ្នកជានិស្សិត​ឬជាអ្នកដែលធ្វើការ ឆ្ងាយពីផ្ទះ ហើយពេលដែលអ្នកទៅលេងផ្ទះម្តងៗ ពិបាកនឹងយកភ្នែកមើលការ​លំបាក​របស់ គ្រួសារ និងអ្នកភូមិនោះ ចូរអ្នកប្តេជ្ញាថា ១០​ឆ្នាំទៀត អ្នកនឹងប្រែក្លាយកន្លែងនេះ​ឲ្យបានល្អប្រសើរសម​នឹងអ្វីដែល​អ្នកពេញចិត្ត។

ក្រៅពីនេះខ្ញុំនៅមានទស្សនៈមួយចំនួនទៀតដែលខ្ញុំនឹងបង្ហាញបន្ថែមដូចខាងក្រោម៖

  1. ខ្ញុំសុខចិត្តធ្វើជាសប្បាយរីករាយនៅចំពោះមុខរបស់អ្នកទាំងអស់គ្នាដែលនៅជុំវិញខ្លួនខ្ញុំវិញ ប្រសើរជាង​បង្ហាញឲ្យគេដឹងថា​ខ្ញុំពិបាក​ចិត្ត​នោះ។
  2. ពេលខ្លះយើងសុខចិត្តឲ្យគេវាយតម្លៃថាខ្លួនយើងអន់ទៅចុះ វាប្រសើរជាងយើងបង្ហាញភាពឃ្លាវក្លាហានឲ្យគេដឹង ព្រោះពេលខ្លះវា​នឹង​ផ្តល់​ផល ប្រយោជន៍ដល់យើង។
  3. បើសិនជាអ្នកអាណិតអាសូរដល់ឳពុកម្តាយបងប្អូនដែលខិតខំធ្វើការបែកញើសជោគខ្លួនដើម្បីរកប្រាក់ឲ្យយើងមកសិក្សានោះ ដូច្នេះ​ដើម្បី​​តប ស្នងពួកគាត់យើងគួរខិតខំសិក្សារៀនសូត្រឲ្យបែកញើសខួរក្បាលទៅ នោះវានឹងអាចប្រហែលជាជួយ​ពួកគាត់បានទៅថ្ងៃ​ក្រោយ។
  4. អ្វីដែលយើងនិយាយណែនាំគេ មិនប្រាកដថាយើងអាចធ្វើបាននោះទេ ដូចនេះនៅពេលដែលយើងមិនអាចធ្វើនូវអ្វីដែល​យើងប្រាប់គេ​ឲ្យធ្វើ​នោះ​បាន សូមយើងកុំតូចចិត្តឬខ្លាចធ្វើអ្វី។
  5. មនុស្សភាគច្រើនអាចនឹងធ្វើបានក្នុងការប្រៀនប្រដៅណែនាំឲ្យអ្នកដទៃធ្វើអំពើល្អ ដើរទៅរកសេចក្តីល្អបាន ចុះហេតុអ្វីបានជាយើងពិបាក​យក​សម្តី​ទាំងនោះទៅប្រាប់ម៉ែឳបងប្អូនយើងខ្លាំងម្លេះ?​ អ៊ីចឹងយើងសាកធ្វើលរមើល។
  6. ខ្ញុំសុខចិត្តធ្វើការ១០០ដងឲ្យវាខុស៥០ដងទៅចុះ ក៏វាប្រសើរជាងអ្នកឯងធ្វើការ១០ដងហើយមានកំហុស១ដង ដែរ។
  7. ខ្ញុំតែងមានអារម្មណ៍ថាឈឺក្បាល នៅពេលដែលខ្ញុំគ្មានលុយនិងពេលដែលខ្ញុំជិតធ្វើការប្រឡង។ តើហេតុអ្វីទៅ?
  8. ខ្ញុំតែងប្រាប់ខ្លួនឯងថាកុំឲ្យលោភលន់ កុំចង់ឲ្យលើសគេពេក និងកុំតូចចិត្តខ្លាំងពេក តែសតិអារម្មណ៍របស់ខ្ញុំវាមិនដូច្នោះឡើយ។
  9. ខ្ញុំតែងគិតថារឿងដែលធ្វើឲ្យខ្ញុំពិបាកចិត្តនិងអាម៉ាសមុខបំផុតនោះគឺពេលដែលខ្ញុំធ្វើអ្វីមួយ ហើយវាបានលទ្ធផលអន់ជាងគេ។
  10. យើងត្រូវចេះប្រើប្រាស់សីលធម៌របស់យើងឲ្យត្រឹមត្រូវតាមកាលៈទេសៈ។
  11. ខ្ញុំគិតថាកើតជាមនុស្សបើយើងអាច ដើរច្រើន នោះយើងនឹងដឹងច្រើន ហើយចេះក៏ច្រើន និងជាលទ្ធផលយើងច្បាស់ជានឹងចងចាំច្រើន។
  12. យើងមិនបាច់ខ្វល់ថាអ្នកដទៃគិតពីអ្នកថាយ៉ាងម៉េចនោះទេ ឲ្យតែយើងដឹងថា យើងជានរណា កំពុងធ្វើអ្វី ហើយចង់បានអ្វីទៅបានហើយ តែសូមកុំឲ្យតែប៉ះពាល់អ្នកដទៃខ្លាំងពេក។

សូមឲ្យមិត្តទាំងឡាយបានសម្រេចនូវជោគជ័យក្នុងជីវិតគ្រប់ៗគ្នា!


ដោយ៖ ធារ៉ា


វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
280

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
502

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
623

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
455

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
337

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?