សត្វកញ្ជ្រោងនិងសត្វក្រៀល
កញ្ជ្រោងបានលេងកំប្លែងជាមួយសត្វក្រៀលដែលជាមិត្ត ដោយការអញ្ជើញទៅពិសារអាហារនៅផ្ទះខ្លួន។ អាហារ ដែល កញ្ជ្រោងបានរៀបចំឱ្យក្រៀលស៊ី គឺគេបានដាក់វានៅលើចានសំប៉ែតមួយ ដោយហេតុតែក្រៀលមានទំពុះ វែង ក្រៀលក៏មិនស៊ីអាហារនោះបាន។
ជាការអរគុណក្រៀលក៏បានអញ្ជើញកញ្ជោងឱ្យទៅពិសារ អាហារនៅផ្ទះ របស់ខ្លួនវិញម្តង។ ពេលនោះក្រៀលបានដាក់អាហារនៅក្នុងដបវែង ដែលធ្វើឱ្យកញ្ជ្រោងមិន អាចស៊ីអាហារនោះ បានសោះ។ កញ្ជ្រោងមានការខ្មាស់អៀនចំពោះទង្វើរបស់ខ្លួនជាខ្លាំង នូវពេលដែលបានឃើញនូវទង្វើតបស្នង របស់សត្វ ក្រៀលចំពោះខ្លួនដូចនោះ។
ចូរធ្វើទៅលើអ្នកដទៃ នូវអ្វីដែលអ្នកចង់ឱ្យអ្នកដទៃ ធ្វើមកលើអ្នក។ អ្វីដែលអ្នកបានសាបព្រួស អ្នកនឹងទទួលបានផលត្រលប់មកវិញ។ បើអ្នកលលេងនឹងអ្នកដទៃ ចូរត្រៀមចិត្ត ថា អ្នកដទៃនឹងលលេង ជាមួយអ្នកវិញជាមិនខាន។
ហេតុអ្វីបានជាមនុស្សជុំវិញអ្នក តែងតែធ្វើនូវទង្វើមិនគម្បីចំពោះអ្នក។
ដោយ ៖ សុធារ៉ា