ភ្លើងឆេះផ្ទះ
មានស្រ្តីម្នាក់បានថ្វើឱ្យភ្លើងឆេះផ្ទះរបស់គាត់ ថែមទាំងបណ្តាលឱ្យស្លាប់កូនអស់បីនាក់ទៀត គាត់ពិតជា ភ័យនិងមិនអាច ប្រឈមមុខជាមួយប្តីគាត់បានឡើយ។ ក្រោយបន្តិចមក ប្តីគាត់ក៏មកដល់ ពេលនោះគាត់ កាន់តែភ័យនិងកាន់តែយំទ្វេដង តែប្តីគាត់បែរជាមកឱបប្រពន្ធ រួចនិយាយដោយសម្តីពិរោះថា៖ “ បង ស្រលាញ់អូន!”គ្មាននរណាម្នាក់ចង់បំផ្លាញនូវសុភមង្គលរបស់ខ្លួនឡើយ។
អ្វីដែលបានកើតឡើងហើយទោះជាខំ ស្រែកខំឈ្លោះក៏មិនអាចវិលត្រលប់មកក្រោយវិញដែរ។ ការការពារទុកជាមុនរមែងតែងតែជាគ្រឹះ ដ៏ប្រសើរបំផុតក្នុងការថែរក្សាសុភមង្គល។ អធ្យាស្រ័យនិងបំភ្លេចចោលគឺជាគ្រឹះដែលធានាបាននូវភាពយូរ អង្វែងនៃទំនាក់ទំនង។ គ្រប់បែប យ៉ាងសុទ្ធតែមានថ្ងៃមកដល់ឬក៏ថ្ងៃប្រែប្រួលឬទីបញ្ចប់ តើអ្នកបានត្រៀមចិត្តរួចរាល់ហើយឬនៅ ដើម្បីស្វាគមន៍នៃការប្រែប្រួលនោះ។
តើអ្នកអាចប្រឆាំងការមកដល់ការប្រែប្រួលឬទីបញ្ចប់ដែរឬទេ?
ដោយ ៖ សុធារ៉ា