វាសនាឋិតនៅលើការបោះកាក់
មេបញ្ជាការទ័ពជប៉ុន ណាប៊ុណាហ្គា សម្រេចចិត្តនឹងធ្វើការវាយប្រហារទៅលើទ័ពសត្រូវ តែទោះគាត់ដឹងថា ទាល់តែទាហានជប៉ុនម្នាក់អាចសម្លាប់ទ័ពសត្រូវបានដប់នាក់ទើបឈ្នះយ៉ាងនេះហើយក្តី។ គាត់នៅក្នុងចិត្ត មានជំនឿថាឈ្នះ តែទ័ពរបស់គាត់មិនគិតដូចគាត់ទេ។ ដូចនេះនៅពេលដែលគាត់ដឹកនាំទ័ពឆ្លងកាត់វិហារ សិន្តូមួយ គាត់ក៏បានបញ្ជាឱ្យកងទ័ពរបស់គាត់ឈប់សម្រាកបន្តិច ហើយក៏ប្រាប់កូនទ័ពថាយើងនឹងធ្វើការ បោះកាក់ផ្សងវាសនា។ “ បើបោះចេញរូបខាងរូប មានន័យថា យើងនឹងធ្វើសង្រ្គាមឈ្នះ។” ទីបំផុតក៏បោះចេញខាងរូប។ សង្រ្គាមក៏ទទួលបានជ័យជំនះដូចការផ្សង។ ទាហានម្នាក់និយាយទៅកាន់គាត់ ថា៖ “ គ្មាននរណាម្នាក់អាចកែប្រែវាសនាបានឡើយ។ ” ណាប៉ុណាហ្គាឥតតប ហើយសំឡឹងមើលរូបកាក់ ដែល មានរូបក្បាលទាំងសងខាងដែលនៅដៃរបស់ខ្លួន។
ឈ្នះចិត្តកំសាករបស់ខ្លួនគឺមានតម្លៃជាងឈ្នះសត្រូវលើសមរភូមិ។ បណ្តុះជំនឿចិត្តថា៖ អ្នកអាច នោះ អ្នកនឹងអាច។ ជីវិតគឺជាជម្រើស! អ្នកតែងតែមានជំរើស ក្នុងការបង្កើតឬបំផ្លាញ វាសនាអនាគតរបស់អ្នក!តើអ្នកពិតជាបរាជ័យក្នុងការយកឈ្នះលើចិត្តខ្លួនឯងមែនទេ?
តើអ្វីដែលអ្នកគិតពិតជាមិនអាចមែនឬ?
ដោយ ៖ សុធារ៉ា