ល្បែងស៊ីសងអាប៉ោងនិងបៀរកំពុងដំណើរការនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី “

  • ចែករំលែក

ល្បែងស៊ីសងអាប៉ោងនិងបៀរកំពុងដំណើរការនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី “


នេះជារូបភាពមួយបានបង្ហាញឲ្យឃើញពីប្រជាពលរដ្ឋអង្គុយលេងល្បែងស៊ីសងបៀរនិងអាប៉ោង ជាចំហនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខណៈមានសេចក្តីរាយការណ៍បន្ថែមថា សមត្ថកិច្ចប៉ុស្តិ៍នគរបាល អធិការដ្ឋាននគរបាល ស្រុកមោងឬស្សីហាក់នៅស្ងាត់ស្ងៀមចំពោះវង់ ល្បែងស៊ីសងមួយនេះ។


 ភាពស្ងាត់ស្ងៀម របស់កម្លាំងមានសមត្ថកិច្ច ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើយល់ថាសង្ស័យត្រូវរូវគ្នាហើយមើលទៅ ។


រូបភាពថ្មីៗជាមួយសេចក្តីរាយការណ៍បានឲ្យដឹងថា ទី តាំងខាងលើនេះបានដំណើរការយ៉ាងសកម្ម ហើយលេងភ្នាល់លុយធំៗរាប់លានរៀលក្នុង១ដៃៗ។ 


ការលេងល្បែង ស៊ីសងនេះ១យប់ទល់ភ្លឺក៏មានដែរ អ្នកភូមិមួយចំនួន វក់វីលក់ខ្ទេច,លក់ខ្ទី ដើម្បីយកលុយទៅលេងល្បែងស៊ីសង ក្នុងវង់ល្បែងខាងលើនេះ ប្រជាពលរដ្ឋមួយចំនួនធំដែលដឹងអំពីទីតាំងល្បែងខាងលើនេះ បានត្រឹមរាយការណ៍តៗគ្នា ប៉ុន្តែមិនឃើញមានចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។


ប្រជាពលរដ្ឋនិយាយថានគរបាលស្រុកមោងឫស្សីក្រោម ការដឹកនាំរបស់លោក ស សំឡុង អធិការនគរបាលស្រុកធ្វើមិនដឹងមិនឮចំពោះទីតាំងខាងលើនេះ ប្រភពប្រជាពលរដ្ឋបាននិយាយតៗគ្នាថា បើមិនបានលាភសក្ការៈជូនមន្ត្រីសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានខាងលើនេះទេ ទីតាំងវង់ល្បែងនៅភូមិរាមគន់មិនអាចដំណើរការបានដោយស្រួលនោះឡើយ។ 


បើតាមប្រជាពលរដ្ឋនិយាយថា ហាក់ដូចជាមានការលូកដៃសម្របសម្រួលពីសមត្ថកិច្ចនគរបាលនោះទៀតផងទើប វង់ល្បែងនេះហាក់ដូចជាចំហខ្លាំងណាស់។


អ្នកភូមិបានត្រឹមព្រួយបារម្ភសម្ដែងទុក្ខកង្វល់ អំពីបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន ក៏ដូចជាអំពើហិង្សានៅក្នុងគ្រួសារនីមួយៗ ដែលកើតចេញពីល្បែងស៊ីសងខាងលើនេះ។ អ្នកភូមិនៅឃុំគារ សុទ្ធតែដឹងអំពីទីតាំងខាងលើដែលកំពុងដំណើរការល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង។ 



តែអាជ្ញាធរមូលដ្ឋានជាពិសេសសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងអធិការដ្ឋាននគរបាលស្រុកមិនមានចំណាត់ការនោះឡើយ ប្រជាពលរដ្ឋនិយាយជាចំហថា បើមេវង់ល្បែង នេះមិនបង់លុយឲ្យសមត្ថកិច្ចទេ ពិតជាមិនអាចដំណើរ ការលេងជាចំហយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះបានឡើយ៕

វីដេអូ មើលទាំងអស់

grap-image-MkzVSYQluS.png
ពុធ, 5 កក្កដា 2023 01:51
0.9K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
632

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
687

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
598

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
569

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?

Cover-NFnvWBM3ge.png
សៅរ៍, 17 មិថុនា 2023 15:03
582

តើលោក សំ ចាន់ណាក់ មានគន្លឹះពិសេសអ្វីសម្រាប់សិស្សដែលប្រាថ្នាចង់ក្លាយជាវិស្វកររចនាសម្ព័ន្ធ?

តើលោក សំ ចាន់ណាក់ មានគន្លឹះពិសេសអ្វីសម្រាប់សិស្សដែលប្រាថ្នាចង់ក្លាយជាវិស្វកររចនាសម្ព័ន្ធ? មើលវីដេអូនេះដើម្បីស្វែងយល់!