ជីវិតតារាកំប្លែង មិនសប្បាយរហូតដូចអ្វីដែលប្រិយមិត្តឃើញទេ
ជីវិតជាតារាកំប្លែងគេតែងឃើញ តួកំប្លែងទាំងអស់នោះសើច ញញឹម សប្បាយ រីករាយ និង ធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចទៅតាមឈុតឆាកនៃការសម្តែង សើចបិទមាត់មិនជិត។ ចុះជីវិតនៅពីក្រោយនេះ តើតារាកំប្លែងទាំងនោះ ជួបប្រទះនូវរឿងអ្វីខ្លះ?
ជីវិតជាតារាកំប្លែង មិនមែនសប្បាយរីករាយដូចអ្វីដែលអ្នកទស្សនាបានឃើញនោះទេ។ នៅលើឆាកព្យាយាមសម្តែង ឱ្យអ្នកទស្សនាសើចសប្បាយ ប៉ុន្តែនៅក្រោយឆាក ជួបរឿងជាច្រើនដែលយើងមិនដែលបានដឹង។ ជាក់ស្តែងដូចអ្នកកំប្លែងនៅក្នុងស្រុកម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ក្រុមការងារផ្កាស្លាធីវី ឱ្យដឹងថា “លោកបានចាប់អាជីពជាតារាកំប្លែងនេះ អស់រយៈពេល ៥ឆ្នាំមកហើយ ដោយសារលោកមានដុងនិងទេពកោសល្យពីកំណើត”។ ប៉ុន្តែពេលខ្លះជីវិតពិត មិនដូចអ្វីដែលអ្នកទស្សនាបានឃើញនៅលើកញ្ចក់ទូរទស្សន៍នោះទេ។ អ្នកកំប្លែងរូបនេះថ្លែងបញ្ជាក់។
ជាការពិត ជីវិតជាអ្នកសិល្បៈប្រៀបដូចជាអ្នកដែលបម្រើអារម្មណ៍របស់ទស្សនិកជនឱ្យសប្បាយរីករាយ ប៉ុន្តែយើងប្រាកដជាមិនអាចដឹងបានទេថា ពួកគេត្រូវជួបរឿងមិនសប្បាយចិត្តអ្វីខ្លះនៅពីក្រោយនេះ។
បញ្ហាគ្រួសារ វិបត្តិហិរញ្ញវត្ថុ ការរ៉ាប់រងចិញ្ចឹមគ្រួសារ សុទ្ធសឹងជាចំណុចធំៗ ដែលជាបញ្ហាចោទចំពោះអ្នកសិល្បៈមួយចំនួនផងដែរ។ ប៉ុន្តែនៅក្រោយមកនេះ គេសង្កេតឃើញថាអ្នកសិល្បៈ ហាក់មានទីផ្សា និង ជីវភាពធូរធារឡើងវិញនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទ ៖ សីហរិទ្ធិ