ពងមាន់
ណាស្រាឌីនរស់នៅដោយសារការលក់ពងមាន់។ អតិថិជនម្នាក់បានសាកល្បងបញ្ញារបស់គាត់ដោយ និយាយថា៖ សាកទាយទៅមើល តើមានអ្វីនៅក្នុងដៃខ្ញុំ? វាមានទ្រង់ទ្រាយក្លិនទំហំដូចជាពងមាន់។ ផ្នែកខាងក្នុងរបស់វាមានព៌ណសនិងលឿង។ វារាវពេលដែលនៅឆៅហើយឡើងរឹងនៅពេលវាឆ្អិន ពិសេសវាបង្កើត ឡើងដោយមេមាន់។ ណាស្រាឌីនតប៖ អូ! ខ្ញុំដឹងហើយ។ “ វាគឺនំម្យ៉ាង តើត្រូវទេ?” មនុស្សតែងតែមើលរំលង និងប៉ាន់ស្មានខុស ចំពោះរឿងដែលងាយស្រួល។
មនុស្សតែងតែឆ្វេសប្រហែស ក្នុងការធ្វើរឿង ដែលល្អៗនិងមានប្រយោជន៍ចំពោះខ្លួន។ ភាពសម្បូរហូរហារដឹកនាំមនុស្ស ឱ្យឆ្ពោះទៅកាន់ការវិនាសនិងភាពល្ងង់។ តើអ្វីៗដែលនៅជុំវិញខ្លួនអ្នកពិតជាគ្មានប្រយោជន៍សម្រាប់ជីវិត អ្នកមែនទេ? រវាងជិតនិងឆ្ងាយ តើមួយណាមានប្រយោជន៍ជាង?
ដោយ ៖ សុធារ៉ា