ជីវិតតន្រ្តីករតាមហាងស្រាបៀលហ្គាឌិន
ជីវិតជាតន្រ្តីករនៅតាមហាងលក់ស្រា ជាការងារមួយដែលមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែប្រាថ្នានោះទេ។ អាជីពមួយនេះ ទាមទារនូវការកើតចេញពីក្តី ស្រឡាញ់ និង ចិត្តអំណត់តស៊ូព្យាយាម។
តន្រ្តីករនៅតាមហាងបៀលហ្គាឌិន មិនសូវសំបូរដូចកាលពីជំនាន់ទស្សវត្សន៍ឆ្នាំ ៩០ជាងទេ ដោយហេតុថានៅពេលបច្ចុប្បន្ន គេនិយមផឹកស្រានៅតាម ផាប់ និង បារបែបអឺរ៉ុប។ ថ្វីត្បិតតែទីផ្សាចង្អៀត ប៉ុន្តែអាជីពមួយនេះ បានជួយសម្រាលបន្ទុកដល់តន្រ្តីមិនតិចនាក់នោះទេ។ នៅតាមហាងផឹកស៊ីដែលរក្សាបែបបទពីសម័យចាស់ នៅតែមានការប្រគុំតន្រ្តី Live Band ជាដើមដើម្បីជាចំណុចមួយទាក់ទាញដល់ភ្ញៀវដែលចូលមកហូបនៅក្នុងហាងរបស់ខ្លួន។
ជាការពិត ជីវិតជាតន្រ្តីករ មិនទទួលបានប្រាក់ចំណូលច្រើនទេ ប៉ុន្តែការងារមួយនេះ កើតចេញពីការស្រឡាញ់របស់មនុស្សម្នាក់ៗ។ យើងតែងសង្កេតឃើញក្រៅពីប្រាក់ខែដែលទទួលបានពីម្ចាស់ហាងបៀហ្គាឌិន តន្រ្តីករខ្លះបានទទួលលុយធីបបន្ថែមទៀតពីសំណាក់ភ្ញៀវដែលមានចិត្តអាណិត ចំពោះពួកគេទាំងនោះ៕
អត្ថបទ ៖ សីហរិទ្ធិ