អាចារ្យនិងជាងកាត់សក់
លោកអាចារ្យគ្រូសាសនាដ៏ល្បីម្នាក់ បានក្លែងខ្លួនដើរចូលក្នុងហាងកាត់សក់មួយ។ ជាងកាត់សក់កំពុងកាត់ សក់អតិថិជនដ៏ថ្លៃថ្នូរម្នាក់។ ពេលដែលបានឃើញអ្នកសុំទាន គាត់ក៏ទុកអតិថិជនរបស់ខ្លួនចោល ហើយកាត់ សក់ឱ្យអ្នកសុំទានវិញ ដោយមិនគិតលុយ ហើយថែមទាំងដាក់ទាន និងជូនដំណើរទៀត។ ដើម្បីជាការតបស្នងនូវទឹកចិត្តនេះ លោកអាចារ្យបានយកមាសមួយថង់ដែលជាសទ្ធារបស់អ្នកមាន ម្នាក់បានជូនគាត់ ហើយធ្វើដំណើរយ៉ាងប្រញ៉ាប់ទៅរកជាងកាត់សក់។
ពេលដែលអ្នកកាត់សក់បានយល់ពីរឿងដែលគាត់បានទទួលមាសមួយថង់នោះ គាត់ប្រែជាខឹង យ៉ាងខ្លាំង៖ “ តើអ្នកឯងចាត់ទុកខ្ញុំជាមនុស្សប្រភេទណា? បានជាអ្នកឯងតបស្នងនូវក្តីស្រលាញ់របស់ខ្ញុំដែល មានចំពោះអ្នក ដោយការធ្វើទង្វើបែបនេះទៅវិញ? ”
បើអ្នកធ្វើល្អដើម្បីការតបស្នង ការតបស្នងនោះ គឺមិនខុសពីសំណូកឡើយ! ទង្វើល្អដែលពេញដោយក្តីស្រលាញ់ គឺមានតែក្តីស្រលាញ់ប៉ុណ្ណោះដែលអាចតបស្នងវិញ។ ទោះជាមាសប្រាក់ច្រើនសន្ធឹកសន្ធាប់បែបណា ក៏វាទាំងនោះមិនអាចមាន តម្លៃស្មើនឹងអំពើល្អដែល ប្រកបដោយក្តីស្រលាញ់បានឡើយ! តើអំពើល្អដែលទាមទារការតបស្នងជាទង្វើមានន័យដែរឬទេ?
ដោយ ៖ សុធារ៉ា