ស្រមោលក្តាន់ញី
ស្រមោលក្តាន់ញីក្តាន់ញីមួយផឹកទឹកហើយសំលឹងមើលរូបរាងរបស់វាតាមចំណាំងនៃទឹក។ វាគិតក្នុងចិត្តថា៖ “ រូបរាងត្រគាករបស់ អញពិត ជាមាំល្អណាស់ ច្បាស់ជាមានប្រយោជន៍ជួយជីវិតរបស់អញមិនខាន។ តែអាជើងនេះវិញ ម៉េចក៏ស្គម បែបនេះ ពិតជា អាក្រក់មើលមែន មិនគួរមានវាសោះ។” កំពុងតែស្រម៉ៃ ព្រានព្រៃក៏មកដល់។ ក្តាន់ញីប្រឹងស្ទុះរត់យ៉ាងលឿនហើយប្រើជើងដល់ស្គមរបស់ វា ។ លុះរត់ដល់ព្រៃក្រាស់ ត្រគាករបស់វាក៏ជាប់នឹងប្រគាបឈើមិនអាចរើខ្លួនរួច។ ឱ! ជើងដ៏អាក្រក់របស់អញអើយ ឯងបានជួយអញឱ្យរត់លឿនបាន ឯអាត្រគាកនេះវិញបែរជានាំ ទោសឱ្យអញជាប់ គេបាញ់ស្លាប់ទៅវិញ។អ្វីដែលជាភាពខ្សោយរបស់មនុស្ស ពិតជាអាចកែទៅជាភាពខ្លាំងបាន។ កុំមើលតែសំបកកាយ ភាពខ្លាំងនិង ភាពខ្សោយ ពិតប្រាកដ គឺឋិតនៅខាងក្នុងមនុស្ស។ សំបកកាយរបស់មនុស្សគ្រាន់ តែជាការបោះបញ្ឆោត ប៉ុណ្ណោះ។
សព្វថ្ងៃនេះ តើអ្នកខំដុសលាងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅរបស់អ្នក របស់អ្នកមែនទេ? តើភាពខ្សោយរបស់អ្នកពិតជាមិនអាចកែប្រែបាននិងពិតជាគ្មានផលប្រយោជន៍មែនឬមិន មែន?
ដោយ ៖ សុធារ៉ា