តារាវិទូ និងអ្នកដំណើរ
រាត្រីមួយតារាវិទូនិងបុរសម្នាក់បានធ្វើដំណើរតាមរថយន្តជាមួយគ្នា តារាវិទូដែលជាអ្នកបើកបរដោយសារ តែចាប់អារម្មណ៍និងសំលឹងមើលតែដួងតារាក៏ភ្លេចមើលផ្លូវ ហើយជ្រុលបើកឡានធ្លាក់ចេញពីផ្លូវ។ បុរសជិះ ជាមួយក៏និយាយថា៖ សំណាងអាក្រក់នេះគឺជាមេរៀនដ៏ល្អ។ ទុកឱ្យដួងតារា ដើរតាមផ្លូវរបស់វាទៅ! រឿងល្អ បំផុតដែលត្រូវមើលគឺផ្លូវដែលឯងត្រូវដើរ! ចាប់អារម្មណ៍និងបច្ចុប្បន្នកាលគឺវារមែងតែល្អប្រសើរជាងការចាប់អារម្មណ៍ពីការយកចិត្តទុកដាក់ ចំពោះអនាគត។ ការជឿជាក់លើខ្លួនឯងគឺតែងល្អប្រសើរ ជាងការជឿជាក់លើអ្នកដទៃ។
សច្ចៈភាព នឹងដឹកនាំផ្លួវជីវិតរបស់អ្នកបានល្អប្រសើរជាងការរំពឹងឬផ្អែកលើព្រេងវាសនា។ រវាងការបន់ស្រន់ និងការអនុវត្តជាសកម្មភាព តើមួយណាមានប្រសិទ្ធិភាពជាង។ តើអ្នកមានទម្លាប់ជាអ្នករង់ចាំឬ ក៏ជាអ្នកចាប់ផ្តើម?
ដោយ ៖ សុធារ៉ា