មន្ត្រីថាបើយកប្រាក់ជូនគ្រួសារនិវត្តជនទៅបើកបានជាមុខរបរ គឺជាការអរគុណល្អបំផុត

  • ចែករំលែក

ភ្នំពេញៈ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្លែងទៅកាន់គ្រួសារសពនិវត្តជន ថា « សូមបងប្អូន អ៊ំ ពូ មីង មេត្តាយកថវិកាទាំងនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ឱ្យមានប្រយោជន៍ និងឱ្យមានអត្ថន័យបំផុត ដើម្បី ជាការអរគុណដល់អ្នកដែលបានទទួលមរណភាព » ។ 

ឯកឧត្តម ឈួរ សុបញ្ញា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើក ជូនគ្រួសារសពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ ។

ពិធីសំណេះសំណាល និងប្រគល់ថវិកាជូនគ្រួសារសពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដែលបានទទួលមរណភាព ។


ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ដែលមានវ័យក្មេងជាងគេ រូបនេះ បានបន្ថែមថា ការយកថវិកាមួយផ្នែក ទៅធ្វើបុណ្យទាន ឧទ្ទិសកុសលជូនអ្នកដែលបានចែកឋានទៅ គឺជារឿងល្អហើយ ប៉ុន្តែសំខាន់បំផុត គឺត្រូវគិតដល់មនុស្សដែលនៅរស់ ។ ការប្រើប្រាសថវិការតាមការបង្រៀនរបស់ព្រះពុទ្ធសាសនា គឺជាមធ្យោបាយល្អបំផុត ដែលត្រូវចែកជា ៥ ចំណែក គឺ ១ផ្នែកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់អ្នកដែលនៅរស់ ១ ផ្នែកសម្រាប់គិតគួរអំពីសុខភាពរបស់ខ្លួន ១ ផ្នែកសម្រាប់អនុគ្រោះដល់អនុជន ពោលគឺកូន ចៅ ជាដើម ១ផ្នែកធ្វើទានតាមសមគួរជាពិសេទុរគតជន និង ១ ផ្នែកទៀតសម្រាប់សន្សំទុកនៅពេលចូលវ័យចំណាស់ ឬ ប្រើប្រាស់នៅពេលត្រូវការនៅពេលក្រោយ ។

ឯកឧត្តម ឈួរ សុបញ្ញា បានពន្យល់បន្ថែមថា ក្នុងបរិបទនេះ ប្រសិនបើអាចយកថវិកាទាំងនេះ ទៅបង្កើតមុខរបរដែលអាចរកប្រាក់ចំណូល រួមចំណែកទ្រទ្រង់ដល់ជីវភាពរបស់អ្នកដែលកំពុងរស់នៅ ទៅថ្ងៃអនាគតនោះ គឺជាការដឹងគុណដ៏ល្អប្រពៃបំផុតមួយ ចំពោះអ៊ំ ពូ មី បង ប្អូន ដែលបានធ្វើមរណកាលទៅ ហើយនោះក៏គឺជាការអរគុណ និងដឹងគុណចំពោះរាជរដ្ឋាភិបាលដែរ ពីព្រោះថា ការណ៍ដែល អ៊ំ ពូ មី បង ប្អូន ដែលកំពុងរស់នៅមានក្តីសុខ មានសុភមង្គ គឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់អ្នកដែលបានធ្វើមរណកាលទៅ និងជាក្តីប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមជម្រាបថា ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើក ដែលត្រូវបានប្រគល់ជូននៅព្រឹកនេះ មានចំនួន ៥១ គ្រួសារ ក្នុងនោះ នៅក្នុងរាជធានីភ្នំពេញ ៣៣ គ្រួសារ និងមកពីខេត្តកណ្តាល ១៨គ្រួសារ ដោយរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាអស់ជាង ៤៦៤ លាន ៥ សែនរៀល ឬជិត ១២ ម៉ឺនដុល្លារអាម៉េរិក ៕

ដោយៈ រាជ មេសា

វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
280

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
502

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
623

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
455

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
337

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?