ទឹកដោះមួយថូ
ដើម្បីចង់បញ្ជាក់ពីភាពស្មោះត្រង់របស់រាស្ត្រ ព្រះរាជបានធ្វើពិសោធន៍ឱ្យរាស្ត្រយកទឹកដោះមួយកែវម្នាក់មក ចាក់ក្នុងថូធំមួយ។ រាស្ត្រម្នាក់ៗគិតថាច្បាស់ជាមានគេយកទឹកដោះសុទ្ធមកចាក់ចូលជាមិនខាន ដូច្នេះយក ទឹកថ្លាទៅចាក់ជំនួយក៏ ស្តេចមិនដឹងដែរ។ នៅពេលដែលរាស្ត្រទាំងអស់ ចាក់ទឹកដោះចូលក្នុងថូរួចហើយ ទ្រង់ក៏យាងពិនិត្យ អ្វីដែលគួរឱ្យភ្ញាក់ ផ្អើលនោះ គឺពេញមួយថូសុទ្ធតែជាទឹកថ្លាយង់។
កុំបោះបង់ជំនឿរបស់អ្នកដោយសារលក្ខណៈរបស់អ្នកដទៃ ព្រោះអ្នកដទៃបានបាត់បង់ជំនឿចិត្តរបស់គេ ដោយសារជំនឿ ចិត្តរបស់អ្នក។អ្នកអាចបោកប្រាស់និងកុហកអ្នកដទៃបាន តែមួយជីវិតនេះអ្នកមិនអាច កុហកបោកប្រាស់ខ្លួនអ្នកបានឡើយ។ ធម្មជាតិនៃជីវិតគឺវាងាយណាស់ក្នុងការបោកប្រាស់និងកុហក តែវាពិបាកណាស់ក្នុងការគោរពនូវពាក្យ សន្យានិងការរក្សានូវភក្តីភាព។ កុំខ្វល់ពីការគិតរបស់អ្នកដទៃ អ្វីដែលសំខាន់គឺការជឿជាក់លើលក្ខណៈរបស់ខ្លួនឯង។ តើអ្នកជាមនុស្សដែលផ្តល់តម្លៃដល់សម្តីរបស់ខ្លួន ដែរឬទេ?
ដោយ ៖ សុធារ៉ា