កូនចៀមរបស់ណាស្រាឌីន
ណាស្រាឌីលីកូនចៀមរបស់គាត់នៅលើខ្នង ហើយដើរសួរអ្នកដទៃ តើមានបានឃើញកូនចៀមរបស់គាត់ ដែរឬទេ? មិត្តម្នាក់របស់គាត់បានប្រាប់គាត់ឱ្យទៅរកនៅអណ្តូងទឹកខាងជើងភូមិនឹងឃើញហើយ។ ណាស្រាឌីន ប្រញ៉ាប់ទៅរកនៅអណ្តូងទឹកហើយក៏បានឃើញកូនចៀមរបស់គាត់មែន ដោយសារតែកូន ចៀម ដែលនៅល់ខ្នង របស់គាត់នោះបានចាំង ស្រមោលពីក្នុងផ្ទៃទឹកមកវិញ។ជាញឹកញាប់អ្នកតែងតែធ្វើឱ្យបាត់នូវរបស់ល្អដែលនៅក្បែរៗខ្លួនអ្នក។
កំហុសរបស់មនុស្សគឺឋិតលើការដែលចង់តែឱ្យអ្នកដទៃសរសើរពីលក្ខណៈល្អរបស់ខ្លួន។ សម្លឹងមើលនូវលក្ខណៈល្អបំផុតរបស់អ្នក នោះអ្នកនឹងអាចឃើញនូវអ្វីៗដ៏ល្អជាច្រើន ដែលអ្នកស្រលាញ់ពេញចិត្ត និងកំពុងតែស្វែងរក។ សូមចាប់អារម្មណ៍ដល់អ្វីដែលកំពុងនៅជុំវិញខ្លួនអ្នក តើអ្វីដែលអ្នកមាន ហើយលុយមិនអាចទិញបាន?
ដោយ ៖ សុធារ៉ា