គម្រោងផ្ទះអាជីវកម្មជាប់ផ្សារទំនើបអ៊ីអន3មានត្រឹម58ផ្ទះទើបបើកលក់ជាផ្លូវការ
អាជីវករដែលចង់បើកអាជីវកម្មនៅតំបន់កំពុងអភិវឌ្ឍមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ60ម៉ែត្រ) និងជាប់ផ្សារទំនើបអ៊ីអន3តែម្ដង ឬចង់ទិញផ្ទះអាជីវកម្មសម្រាប់ការវិនិយោគ គម្រោង មានជ័យរ៉េស៊ីដិនស៍ទើបតែបញ្ចប់ការបុកគ្រឹះនិងបើកលក់ជាផ្លូវក្នុងតម្លៃល្អបំផុតសម្រាប់ការវិនិយោគទិញក្នុងដំណាក់កាលដំបូងនេះ។
ផ្ទះអាជីវកម្មមានទំហំដី 4.5m x 24m ទំហំផ្ទះ 4.5m x 16m មានបន្ទប់គេង5 បន្ទប់ទឹក6 កន្លែងទទួលភ្ញៀវ1 ផ្ទះបាយ1 បន្ទប់ដាក់សម្ភារៈ1 និងចំណតរថយន្ត2 ជាប់នឹងផ្លូវ Rainbow Street ឬផ្លូវចំហៀងផ្សារទំនើបអ៊ីអន3ទល់មុខនឹងច្រកចូលចំណតផ្សារ។
ក្នុងឱកាសបើកលក់បឋមនេះអតិថិជនអាចជ្រើសរើសទីតាំងផ្ទះល្អៗដែលងាយស្រួលក្នុងការបើកអាជីវកម្ម ឬងាយស្រួលដាក់លក់ត្រលប់ដើម្បីទទួលផលចំណេញខ្ពស់។
គម្រោងអភិវឌ្ឍនៅលើផ្ទៃដី19ហិកតាដែលរួមមានប្រភេទផ្ទះអាជីវកម្មវីឡាភ្លោះ វីឡាទោល និងវីឡាឃីង។
ផ្លូវ60ម៉ែត្រកំពុងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលដែលមានពាណិជ្ជកម្មជាច្រើនបានចាប់ផ្ដើមបើកដំណើរ គម្រោងអចលនទ្រព្យធំៗឈានមុខគេក្នុងទីក្រុងភ្នំពេញបានបញ្ចប់ការសាងសង់និងបានប្រគល់ជូនអតិថិជនចូលរស់នៅនិងបើកអាជីវកម្ម។
ដើម្បីទទួលបានព័ត៌មានលម្អិត ជ្រើសរើសទីតាំងផ្ទះនិងវីឡាព្រមទាំងការបញ្ចុះតម្លៃនិងលក្ខខណ្ឌបង់ប្រាក់ល្អ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ៖ 012 84 56 16 / 096 327 3333