បាត់ចិញ្ជៀន
ពេលដែលបានឃើញណាស្រាឌីកំពុងរកអ្វីម្យ៉ាងក្បែរចិញ្ចើមផ្លូវ អ្នកជិតខាងរបស់គាត់បានសួរគាត់ ថា៖ “ឯងកំពុងរកអ្វីហ្នឹង?” ណាស្រាឌីក៏បានតបថា៖ “ ខ្ញុំបាត់ចិញ្ចៀននៅក្នុងផ្ទះ។” លឺណាស្រាឌីឆ្លើយបែប នោះគាត់ក៏សួរបន្ត៖ ចុះម៉េចបានជាមករកនៅទីនេះទៅវិញ ?”
“ មកពីទីនេះមានពន្លឺ ឯនៅផ្ទះខ្ញុំគ្មានពន្លឺហ្នឹង ណា។” និយាយចប់ គេក៏នៅតែបន្តរក។កំហុសរបស់អ្នកគឺតែងតែស្វែងរកបំណងរបស់ខ្លួន ដោយខុសទីកន្លែង និងតែងតែសួររក នូវដំណោះស្រាយ ដោយខុសប្រធានបទ។ មនុស្សតែងតែចំនាយពេលជាច្រើន ដើម្បីធ្វើនូវរឿង ដែលមិនមានប្រយោជន៍ដល់ខ្លួន។
ជាទូទៅដំណោះស្រាយតែងតែរកឃើញ នៅត្រង់ទីកន្លែងដែល បញ្ហាបានកើតឡើង។ មានបញ្ហាជាមួយនរណា ចូរជជែកជាមួយអ្នកនោះ ដំណោះស្រាយនឹង កើតមានដោយងាយ។ តើសកម្មភាព ដែលអ្នកកំពុងធ្វើនៅថ្ងៃនេះ វានឹងមានប្រយោជន៍ល្អ សម្រាប់ជីវិតថ្ងៃស្អែករបស់អ្នកដែរឬទេ?
ដោយ ៖ សុធារ៉ា