បិសាចក្នុងទន្លេ
សូរក្មេងលេងរបស់ក្មេងៗ បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើសមាធិករបស់អាចារ្យម្នាក់។ ដើម្បីដោះស្រាយបញ្ហានេះ លោកអាចារ្យក៏បានប្រាប់ក្មេងៗ ក្នុងរលកសម្លេងដ៏គួរឱ្យភ្ញាក់ផ្អើលថា៖ “ ឆាប់ទៅមើលនៅមាត់ទន្លេមានបិសាច មួយដកដង្ហើមចេញភ្លើងតាមច្រមុះ។” ដំណឹងនេះបានផ្អើលតៗគ្នាយ៉ាងរហ័សពេញភូមិ រហូតដល់លោកអាចារ្យខ្លួនឯងក៏បានទៅមើលដែរបន្ទាប់ពីការធ្វើដំណើរអស់បីគីឡូម៉ែត លោកអាចារ្យក៏គិត៖ “ ពិតណាស់រឿងនេះជារឿងដែរ អញប្រឌិតឡើង ប៉ុន្តែនរណាអាចដឹង ក្រែងលរវាអាចជាការពិតដែរ។អ្នករមែងតែងតែមិនទុកចិត្តលើខ្លួនអ្នក ពេលដែលអ្នកធ្វើអ្វីម្យ៉ាងខុសពីធម្មតា។
មនុស្សតែងតែ មានទំនោរប្រែប្រួល ដោយសារតែមនុស្សដែលនៅជុំវិញខ្លួន។ មនុស្សងាយនឹងជឿលើរឿង ណាមួយ ដែលអ្នក ដទៃមានជំនឿណាស់ ទោះបីជាគេយល់ថារឿងនោះវា អាចជានឹងខុសឬមិនពិតក៏ដោយ។
តើអ្នកនឹងរស់ដោយគោរពខ្លួនអ្នកឬចាំតែគោរពអ្នកដទៃ?
ដោយ ៖ សុធារ៉ា