អ្នកជិតខាងដល់ស្មោគគ្រោក
ស្រ្តីម្នាក់និយាយរិះគន់ពីអ្នកជិតខាងប្រាប់ទៅមិត្តរបស់ខ្លួនថា៖ “ឯងដឹងទេថា តើកូនរបស់អ្នកជិតខាងខ្ញុំនិង ផ្ទះនោះវាកង្វក់បែបណា? ខ្ញុំពិតជាខ្មាស់គេណាស់ដែលត្រូវរស់នៅទីនេះ។ ឯងមើលណ៎ សូម្បីតែកន្សែង ដែលហាលសុទ្ធក្អែល។” និយាយចប់មិត្តភក្តិនោះក៏មើលទៅកាន់ស្នួរដែលហាលខោអាវនោះ ហើយក៏តប៖ “ កន្សែងនេះបោកបានស្អាតល្អហើយ តែក្អែលដែលកង្វក់គឺបង្អូចរបស់ឯង។”
អ្នកតែងតែមើលទៅកាន់អ្នកដទៃដូចដែលអ្វីដែលអ្នកចង់មាន័យ ជាជាងអ្វីដែលជាលក្ខណៈពិសេសរបស់គេ។ ការពិតដ៏ប្រសើរបំផុតគឺត្រូវកែប្រែលក្ខណៈរបស់អ្នកឱ្យបានល្អជាមុនសិនមុននឹងធ្វើការរិះគិតពីអ្នកដទៃ។ ពេលដែលអ្នកលើកដៃចង្អុលទៅកាន់អ្នកដទៃអ្នកគួរកត់សម្គាល់ថាតើម្រាមដៃចង្អុលទៅកាន់អ្នកណា។ ប្រៀបធៀបកំហុសរបស់អ្នកនិងអ្នកដទៃ តើអ្នកបានលើកលែងទោសដល់អ្នកដទៃច្រើនជាងទេ?
ដោយ ៖ សុធារ៉ា