ធ្វើល្អហើយបោះចូលក្នុងអណ្តូងទៅ
ណាស្រាឌីតែងតែទៅសិក្សារកចំណេះជារៀងរាល់ថ្ងៃជាមួយនឹងគ្រូសាសនាម្នាក់ ទោះបីគ្រូនោះមិននិយាយ អ្វីក៏ដោយ។ ថ្ងៃមួយណាស្រាឌីក៏សុំការណែនាំពីគ្រូ៖ “ បើលោកគ្រូនៅតែមិនមានប្រសាន៍ណែនាំនោះ ខ្ញុំពិត ជានៅតែមិនយល់ ថាខ្ញុំត្រូវធ្វើបែបណាដើម្បីរៀននោះទេ។” គ្រូបានតបយ៉ាងខ្លីថា៖“ ធ្វើល្អហើយបោះចូលក្នុង អណ្តូងទៅ។”
មិនត្រូវងាប់ក្រឡាដូចអ្វីដែលអ្នកបានលឺនោះទេ ត្រូវទៅឱ្យបានឆ្ងាយជាងនេះ។ បើអ្នកបានធ្វើនូវអំពើល្អហើយ ចូរអ្នកបំភ្លេចវាចោលចុះ។ វិនាសកម្មនៃផែនដីគឺជាកំហុសនៃការបង្រៀន។ ការសង្ឃឹមលើមនុស្សឱ្យគិតពីអ្វីដែលអ្នកមានន័យ ប្រៀបដូចរុញគេឱ្យធ្លាក់នរកអញ្ចឹង។ ជាទូទៅអ្វីដែលអ្នកនិយាយគឺដើម្បីឱ្យគេយល់ គឺមិនមែនឱ្យគេចំនាយពេលសម្រាប់គិតនោះទេ។
តើអ្នកដទៃពិតជាអាចយល់បាន នូវអ្វី ដែលអ្នកមិនប្រាប់បានដែរឬទេ បើគ្រាន់តែនិយាយតាមរបៀបដែលអ្នកគិតនោះ?
ដោយ៖ សុធារ៉ា