ខ្សែគាថា
ស្ត្រីម្នាក់ដោយសារមិនអាចនាំកូនទៅផ្ទះទាន់ពេល ក៏បាននិយាយថាផ្លូវទៅផ្ទះពេលល្ងាចតែងតែ មានខ្មោច លង។ ពេលដែលកូននោះពេញវ័យ វាមិនហ៊ានចេញពីផ្ទះនៅពេលយប់ឡើយ។ យល់សភាពបែបនេះម្តាយ របស់វាក៏បានឱ្យខ្សែគាថាពាក់ដើម្បីការពារខ្លួន។
ដើម្បីជៀសវាងនូវជំនឿល្ងិតល្ងង់ អ្នកត្រូវការនូវជំនឿល្ងិតល្ងង់មួយផ្សេងទៀត។ មនុស្សដែល ស្គាល់ច្បាស់ពីសច្ចភាពនៃជីវិត គឺមិនត្រូវការខ្សែគាថាការពារខ្លួនឡើយ។ កំហុសនៃការបង្រៀន គឺការដឹកនាំមនុស្សឱ្យជឿលើមន្តអាគម។ រវាងសច្ចភាពឬមន្តគាថា មួយណាដែលនឹងផ្តល់ នូវជំនឿចិត្តពិតប្រាកដដល់អ្នក?
រវាងសាសនានិងវិទ្យាសាស្ត្រ តើមួយណាមានប្រយោជន៍ជាង? តើការជូនពរ ជាការពិត ឬជាការកុហកបោកប្រាស់?
ដោយ ៖ សុធារ៉ា