ចៀមវង្វេងផ្លូវ
កូនចៀមបានឃើញរន្ធរបង ហើយវាក៏បានឃើញរន្ធនោះ ហើយដើរត្រាច់ចរដោយគ្មានគោលដៅ បន្ទាប់មកវាភ្ញាក់យ៉ាងខ្លាំងដោយមានចចក មកតាមពីក្រោយវា។ វារត់ហើយរត់ទៀតឯចចក ក៏ចេះតែតាមរហូត ទាល់អ្នកគង្វាលចៀមមកដល់ទើបចចកចាកចេញទៅ។ ទោះបីមានរឿងនេះកើតឡើងក៏អ្នកគង្វាលក៏នៅតែមិនបិតរន្ធតាមរបងដែរ។
បើអ្នកស្រលាញ់នរណាម្នាក់ចូរអ្នកផ្តល់សេរីភាពដល់គេ។ គេនឹងត្រលប់មករកអ្នកវិញបើគេបើគេពិត ជាឱ្យតម្លៃដល់ក្តីស្រលាញ់របស់អ្នក។ ដោយសារការសាងសងរបងយើងនឹងកាត់ផ្តាច់ទំនាក់ទំនងល្អ ជាក់ជាមិនខាន។ ក្តីស្រលាញ់នៃចំណងក្រណាត់សូត្រគឺមានតម្លៃជាងរបងឬជញ្ជាំងមាស។ តឹងតែងពេកនឹងដាច់ ធូររលុងពេកគឺនឹងបាត់បង់។ តើអ្នកមានទស្សនៈចំពោះការផ្តល់សេរីភាពដល់ មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នក។
ដោយ ៖ សុធារ៉ា