ឡានកលទួល
ឡានធំមួយបើកកាត់ផ្លូវរថភ្លើងហើយក៏ជាប់កប់កង់គាំងកណ្តាលផ្លូវធ្វើឱ្យស្ទះចរាចរណ៍រាប់ម៉ោងទាំងសងខាងផ្លូវ។ អ្នកជំនាញជាច្រើនបានព្យាយាមដោះស្រាយបញ្ហានេះតែមិនបានលទ្ធផល។ មានក្មេងប្រុសម្នាក់បានព្យាយាមចង់ផ្តល់យោបល់តែមិនត្រូវបាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។
លុះទាល់គំណិតគេក៏អនុញ្ញាតឱ្យក្មេងប្រុសនោះបញ្ចេញយោបល់។ “ខ្ញុំសូមឱ្យបងៗបន្ធូរកង់រថយន្តនេះសិនទៅចាំរុញនោះយើងនឹងអាចរុញវាចេញបានមិនខាន។” គំណិតមនុស្សសាមញ្ញក៏អាចក្លាយជាដំណោះស្រាយដ៏ប្រសើរបានដែរ។ គំណិតរបស់មនុស្សឆ្លាតវៃ មិនប្រាកដថាល្អគ្រប់ពេលនោះទេ ឯគំណិតរបស់អ្នកល្ងង់ ក៏មិនប្រាកដថាអន់ គ្រប់ពេល នោះដែរ។ គំណិតបែបគតិបណ្ឌិត មិនសម្តៅលើអាយុឡើយ។
តើគំណិតទាំងឡាយរបស់អ្នក ពិតជាគំណិតដែលគ្មានប្រយោជន៍មែនទេ?
ដោយ ៖ សុធារ៉ា