ផ្នូរអណ្តើក
ក្មេងប្រុសយំស្ទើតែគាំងបេះដូង នៅពេលដែលឃើញអណ្តើកជាទីស្រលាញ់របស់ខ្លួនដែកផ្ងារ រឹងក្រញង់ជិត ដាច់ខ្យល់ស្លាប់។ ឳពុករបស់ក្មេងប្រុសបានលើកទឹកចិត្តកូនដោយនិយាយថា៖ “ កុំយំអីកូន! យើងនឹងធ្វើពិធី បុណ្យសពឱ្យអណ្តើក មានក្តាមឈូសក្រាលដោយសូត្រដ៏ល្អ មានថ្មម៉ាបមុខផ្នូរ ឆ្លាក់ឈ្មោះអណ្តើកមានផ្កា ស្រស់មានរបងពទ្ធជុំវិញ ហើយកូននោះពេញចិត្តនិងគំណិតនេះណាស់។ ពេលរៀបចំសម្ភារៈរួចគេក៏ធ្វើដំណើរទៅរកសត្វអណ្តើកតែគេរកមិនឃើញឡើយ។ មួយខណៈខ្លី ក្រោយគេក៏ឃើញអណ្តើកវារគើមៗមកដល់។ ក្មេងប្រុសសំឡឹងមើលមុខមិត្តភក្តិរបស់វាដោយខកចិត្ត ហើយ ក៏និយាយភ្លាមថា៖ ឆាប់សម្លាប់អណ្តើកនេះភ្លាម!
ការស្រមើលស្រម៉ៃហួសហេតុខុសពីការពិតនិងធ្វើឱ្យអ្នកមិនមែនជាមនុស្សពិតឡើយ។ ចូរសម្លាប់ការ ស្រមើលស្រម៉ៃរបស់អ្នកមិនមែនសម្លាប់សត្វអណ្តើកនោះទេ។ កុំបណ្តោយឱ្យខ្លួនអ្នកធ្លាក់នៅក្នង ការស្រម៉ៃ ចូរកិតដល់អ្វីដែលអាចធ្វើបានទើបជាការល្អ។
តើកំហុសឆ្គងមុខអ្នកដទៃពិតជាធ្វើឱ្យអ្នកអាម៉ាស់អស់ មួយជីវិតមែនឬ? តើអ្នកនឹងផ្តល់ឱកាសប៉ុន្មានដងក្នុងការកែប្រែកំហុស?
ដោយ ៖ សុធារ៉ា