ព្រាបរាជវាំង
ណាស្រាឌីនបានក្លាយជានាយករដ្ឋមន្រ្តីក្នុរាជវាំងដ៏ប្រណិតមួយ។ កាលមួយនោះនៅក្នុងសួននៃសួនរាជវាំង គាត់បានឃើញស្ទាំងរាជវាំងមួយ។ ប៉ុន្តែដោយមិនធ្លាប់ស្គាល់សត្វស្ទាំង គាត់ក៏បានគិតថាជាសត្វព្រាបមាន ជំងឺ។ គាត់បានបញ្ជាឱ្យ គេចាប់ស្ទាំងនោះឱ្យគាត់ រួចគាត់ក៏យកកន្រ្តៃមកតម្រឹមក្រញាំជើង ស្លាប និងជំពុះ របស់វា។ “ ពេលនេះឯងជាព្រាបដែលមានសុខភាពល្អហើយ អ្នកថែឯងចំជាមិនគិតពីឯងសោះតែម្តង។” គ្មានការកែលំអណាដែលអាចកែប្រែ ឱ្យអ្នកមានលក្ខណៈដូចអ្នកដទៃបានឡើយ ព្រោះធម្មជាតិរបស់មនុស្ស តែងតែ មានលក្ខណៈពិសេសផ្ទាល់ខ្លួនខុសៗពីគ្នា។
មនុស្សតែងតែចូលចិត្តបែងចែកប្រភេទមនុស្ស ឱ្យដូចជារន្ធរបស់សត្វ ស្លាបដូច្នោះឯង អ្នកគួរតែរៀនមើលមនុស្សនូវអ្វីដែលជាលក្ខណៈរបស់គេ អ្នកមិនគួរសម្លឹងមើលមនុស្ស ហើយឱ្យគេមាន លក្ខណៈដូចអ្វីៗ ដែលអ្នកបានគិតនោះទេ។សុភមង្គលពិត គឺការមានបេះដូងទទួលស្គាល់នូវលក្ខណៈរបស់អ្នកដទៃ។
តើការកែប្រែមនុស្សម្នាក់និងទទួល ស្គាល់លក្ខណៈរបស់គេ មួយណាស្រួលជាង?
ដោយ ៖ សុធារ៉ា