ឆាកការប្រគុំតន្រ្តីខ្នាតធំ Asean Party របស់ក្រុមហ៊ុនស្ទីង ទំនើបខ្លាំងត្រៀមអង្រួនបេះដូងអ្នកគាំទ្រ
ក្រុមហ៊ុន Sting និង តារារ៉េប G-Devith បានរៀបចំការប្រគុំតន្រ្តីខ្នាតធំមួយដែលមានតារាចម្រៀងមកពី ៥ប្រទេសក្នុងតំបន់អាស៊ាន។ ការប្រគុំតន្រ្តីនេះ មានឈ្មោះថា FFF Asean Party ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ។
សល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃប្រគុំតន្រ្តី ស្រាប់តែលោក G-Devith បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនអំពី រូបភាពឆាកការប្រគុំតន្រ្តី FFF Asean Party ដែលមើលទៅមានសភាពយ៉ាងធំអស្ចារ្យ និងទំនើបខ្លាំង។ ភ្ជាប់ជាមួយនឹងរូបភាពឆាក តារារ៉េបរូបនេះបានពោលពាក្យមួយឃ្លាថា “ តោះមកមើលរូបភាពមានសម្លេង មើលឆាកហើយមានចំណុចពីរដែលខ្ញុំចង់និយាយ។ ទីមួយ គួរតែមកចូលរួម និង ទីពីរ ប្រយ័ត្នស្តាយក្រោយ”។
គួរឱ្យដឹងថា ការប្រគុំតន្រ្តី FFF Asean Party នឹងមានការចូលរួមដោយតារាចម្រៀងមកពី ៥ប្រទេសគឺ វៀតណាម ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង កម្ពុជា។ សំបុត្រមាន ២ប្រភេទ វីអាយភី តម្លៃ 15ដុល្លារ និង ធម្មតាតម្លៃ 7ដុល្លារ។ ចំពោះទីតាំងគឺធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា៕
ដោយ៖ សីហរិទ្ធ