កិច្ចប្រជុំហ្វូងកណ្តុរ
មានកណ្តុរមួយហ្វូងបានជួបប្រជុំគ្នា ដើម្បីរកដំណោះស្រាយល្អណាមួយ ប្រឆាំងរំខានយាយីពីសត្វឆ្មា។ សំណើរ ជាច្រើនបានលើកឡើង និងត្រូវបានគេបដិសេធជាបន្តបន្ទាប់។ ចុងក្រោយបង្អស់មានកណ្តុរមួយ បានលើក សំណើរថា៖ “ យកកន្តឹងទៅចងនៅកឆ្មា នោះពេលកណ្តុរទៅណាយើងនឹងដឹងមិនមិនខាន។ សំណើរនេះត្រូវ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង។ ” នាពេលនោះដែលមានកណ្តុរចាស់មួយបានសរសើរក្នុងន័យបដិសេធថា៖ “ នេះជាគំណិតដ៏ឆ្លាតវៃមួយ ប៉ុន្តែខ្ញុំចង់ដឹងថា តើនរណាជាអ្នកយកកណ្តឹងទៅចងនៅកឆ្មានោះ?” គ្មាននរណាម្នាក់ត្រូវការសំណើរដែលមិនអាចអនុវត្តបាននោះទេ។
គ្មានរូបមន្តណាអាចជួយអ្នក ឱ្យរស់នៅក្នុងភាពដ៏អស្ចារ្យបានឡើយ។ អ្វីដែលអ្នកនិយាយ គួរតែជាអ្វីដែលអ្នកធ្លាប់មាន បទពិសោធខ្លះ។ គំណិតគិតដល់ជោគជ័យឬលទ្ធផល វាប្រសើរជាងការមិនហ៊ានគិតឬមិនហ៊ាន សូម្បីតែស្រម៉ៃ។ រស់ជាមនុស្សក្នុងគំណិតជាកីឡាករ គឺតែងតែប្រសើរជាងរស់ក្នុងគំណិតជាទស្សនវិទូ។
តើអ្នកនឹងរស់នៅជាមួយក្តីសង្ឃឹមជោគជ័យ ឬនឹងរស់នៅជាមួយក្តីបរាជ័យ?
ដោយ ៖ សុធារ៉ា