ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែអន្តរជាតិកំពត ដំណាក់កាលទីមួយ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ

  • ចែករំលែក

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រាប់បណ្តាញព័ត៌មានថា ក្រុមហ៊ុនកំពតផត Kampot Port Co., Ltd. ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅឆ្នាំ២០០៧ លើផ្ទៃដីសរុប ៧០០ហិកតា ដើម្បីអភិវឌ្ឍកំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស (Kampot SEZ)។


ក្រុមហ៊ុននេះ បានដាក់ពាក្យស្នើសុំសាងសង់កំពង់ផែ ជាកំពង់ផែទំនិញ និងកុងតឺន័រ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា កំពង់ផែ KAMPOT INTERANTIONAL PORT ត្រូវសាងសង់ជាពីរជំហានធំៗគឺជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។


កំពង់ផែនេះ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយកំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ (KAMPOT INTERANTIONAL PORT) នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗនេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។


កំពង់ផែកំពតផតនេះ នឹងអាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សម្រាប់ដំណាក់កាលបន្តបន្ទាប់ទៀត។


ចំណតផែជំហានទី១ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន កំពង់ផែនេះ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន មួយគ្រឿង កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។ ចំណែកចំណតផែជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។


កំពង់ផែនេះ មានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា៕




វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
280

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
502

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
623

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
455

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
337

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?