កំលាំងសមត្ថកិច្ច សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ នៅក្រុងសៀមរាប "
សៀមរាប៖ បឋម)ខ្មា-ន់កាំភ្លើ--ងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអា--វុ--ធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអា--វុ--ធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មា--ន់កាំ--ភ្លើ--ងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀតផង។
ក្រោយពីកាតរំដោះ ក្រុមខ្មា--ន់កាំ-ភ្លើ-ង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល លុះរំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។
តាមបណ្តាញដែលយើងទទួលបាន ជនសង្ស័យ ( ពិរុទ្ធជន) ដែលឃាត់ខ្លួនបាន ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិន ជាប់ទោសជាង៥០ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជនទាំងនោះយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕