» ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ស ជ ណ របស់រាជរដ្ឋាភិបាល គ្មានឥទ្ធិពល លេីលោកប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំងអនុវត្តឡើយ..!!
ខេត្តកំពង់ឆ្នាំង÷ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារជា ម្ចាស់ដីរស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំងមានការខកចិត្តយ៉ាងធ្ងន់ធ្ងរ និងបានប្រតិកម្មខ្លាំងៗ បន្ទាប់ពីពួកគាត់ដឹងថា លោក លី សុភា ប្រធានមន្ទីរដែនដីខេត្តកំពង់ឆ្នាំង អនុវត្តផ្ទុយពីលិខិត ស ជ ណ លេខ ១៥៤ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។
»បេីយោងលេីលិខិតលេខ 154 សជណ ម យ របស់ទ្រឹស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចថា÷ »កាត់ឆ្វៀលដីចំនួន 30 ក្បាលដីទំហំ 10 ហិចតា 4,200 ម៉ែត្រការ៉េជូនប្រជាពលរដ្ឋកំពុងអាស្រ័យផលនៅភូមិព្រះរាមរង្សី ឃុំ ជ្រៃបាក់ ស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង។
»រក្សាទុកទំហំដី 213 ហិចតា 9 100 ម៉ែត្រការ៉េ ដើម្បីចុះបញ្ជីជាអចលនៈវត្ថុទ្រព្យក្រសួងការពារជាតិសម្រាប់បម្រើឲ្យវិស័យការពារជាតិ។
»ក៏ប៉ុន្តែ លោក លី សុភា ប្រធានមន្ទីរសុរិយោដី បានអនុវត្តផ្ទុយពីខ្លឹមសារនៃលិខិត សជណ របស់ ទ្រឹស្ដីការគណៈរដ្ឋមន្ត្រី ដោយមិនបានចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរស់នៅភូមិ ព្រះរាមរង្សី ឃុំ ជ្រៃបាក់ ដែលកំពុងអាស្រ័យផលជាក់ស្ដែងទេ បែជាបន្លំសម្រេចចេញប័ណ្ណកម្មសិទ្ធិ ដីដែលរាជរដ្ឋាភិបាលហាមឃាត់(មានលេខនិយាមការច្បាស់លាស់) ដូចមានក្នុងខ្លឹមសារ សជណ ឲ្យទៅ ប្រជាពលរដ្ឋផ្សេង ដែលមានផ្ទៃដីសរុបប្រមាណជា ២០ហិតតា ក្នុងឆ្នាំ ២០២០ ជាក្បាលដីដែលលិខិតរបស់គណៈរដ្ឋមន្ត្រី ហាមឃាត ទៅវិញ។
»ចំណែកក្បាលដីចំនួន ៣០ ក្បាលដីដែលមានទំហំ ១០ហិចតា៤.២០០ ម៉ែត្រការ៉េដែលប្រើប្រាស់អាស្រ័យផល របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ព្រះរាមរង្សីឃុំ ជ្រៃបាក់ លោកប្រធានមន្ទីររូបនោះមិនបានចេញប័ណ្ណកម្មសិទ្ធិឲ្យឡើយ។
មិនតែប៉ុណ្ណោះលោកប្រធានមន្ទីររូបនេះបានរំកិលទីតាំងដីខុសពីទីតាំងដើម តាមរយៈប្រើប្រាស់(លេខនិយាមការថ្មី) ខុសពី(លេខនិយាមការចាស់)ដែលអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ចុះហត្ថលេខា ឯកភាព នៅថ្ងៃទី ៣១/០១/២០១៩ តាមសំណើរបស់ សម្ដេច ពិជ័យសេនា ទៀ បាញ់ អតីត រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃ១៨/១២/២០១៨ ដើម្បីជាមូលដ្ឋានក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋផ្សេង ដែលផ្ទុយដាច់ស្រឡះពីខ្លឹមសារ សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ។
»ករណីខាងលើនេះ សបញ្ជាក់ឲ្យឃើញថាលោក លី សុភា ប្រធានមន្ទីរដែនដី មិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលឡេីយ ក្នុងនាមជាប្រធានមន្ទីរដែលរាជរដ្ឋាភិផ្តល់នូវទំនុកទុកចិត្ត ដើម្បីបំពេញការងារជូនពលរដ្ឋ ដោយមិនបានគោរពតាមសហលក្ខខណ្ឌិកៈមន្ត្រីរាជការក្នុងនាមជាប្រធានមន្ទីរដែនដីឡើយធ្វើអ្វីតាមតែអំពើចិត្ត។
»ប្រជាពលរដ្ឋរងគ្រោះសំណូមពរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី មេត្តាពិនិត្យលើកករណីនេះជូនប្រជាពលរដ្ឋភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងមានវិធានការចំពោះអ្នកដែលពាក់ព័ន្ធក្នុងការឃុបឃិតក្លែងបន្លំក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះ៕