សង្វៀនមាន់ជល់របស់ជនជាតិវៀតណាម ជ្រកក្រោមផ្លាកកាស៊ីណូ «ថ្មពេជ្រ» ច្រកព្រំដែនក្អមសំណរសង្ស័យគ្មានច្បាប់អនុញ្ញាតបើកដំណើរការយ៉ាងរលូនគ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់
(ខេត្តកណ្តាល) ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅក្នុងខេត្តកណ្តាលបានឲ្យដឹងថាទីតាំង
សង្វៀនមាន់ជល់ជ្រកកោនក្រោមផ្លាកកាស៊ីណូ «ថ្មពេជ្យ» ស្ថិតនៅត្រង់ចំណុចច្រកព្រំដែនក្អមសំណរ ភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាលសង្ស័យគ្មានច្បាប់អនុញ្ញាត កំពុងដំណើរការយ៉ាងរលូនស្ទើរជារៀងរាល់ថ្ងៃ គ្មានការរំខានពី សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាននោះទេ ទីតាំងសង្វៀនមាន់ជល់ខាងលើ ថៅកែជនជាតិវៀតណាម បានជួលទីតាំងបន្តពីថៅកែ កាស៊ីណូថ្មពេជ្រ ចំណែកអាជ្ញាប័ណ្ណប្រកបអាជីវកម្មកាស៊ីណូ ថ្មពេជ្រសង្ស័យផុតសុពលភាពមិនមានការអនុញ្ញាតបន្ដទៀតនោះទេ
បើអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធនៅតែបណ្តែតបណ្តោ
យទៀតធ្វើឲ្យខាតបង់ថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌មាន «AK NEWS » ទទួលបាននៅថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ទីតាំងកាស៊ីណូជ្រកក្រោមស្លាក «កាសុីណូថ្មពេជ្រ» លួចបង្កប់ល្បែងសុីសងជល់មាន់យ៉ាងធំ ដោយមាន អ្នកលេងសុទ្ធតែ ជនជាតិខ្មែរ និងវៀតណាម ចេញចូលដោយសេរី ដោយមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបនោះទេ កន្លងមកមានបទល្មើសឆក់ ប្លន់ និង លួច ហឹង្សាក្នុងគ្រួសារ សុទ្ធតែកើតចេញពីល្បែងសុីសងទាំងអស់
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាអន្ដរាគមន៍ ឲ្យមន្ដ្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្វៀនមាន់ជល់ ជ្រកកោនក្រោមផ្លាក «កាសុីណូថ្មពេជ្រ»មួយនេះផង ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
អង្គភាពសារព័ត៌មាន «AK NEWS » រីករាយទទួលធ្វើការបកស្រាយ សាមីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអរគុណ .!