សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបន្តសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៧
AK NEWS ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤—
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៃរដ្ឋសភា ដោយមានសមាជិក សមាជិកា ចំនួន១០៩រូប ចូលរួម នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើរបៀបវារ:ចំនួន២ រួមមាន ទី១ ពិភាក្សា និងអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ទី២ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលទទួលមរណភាព។
រូបថត៖ ហ៊ុន យុទ្ធគុណ
——————