» ពិតជាហ៊ានមែនតើអ្នកណាជាម្ចាស់ទីតាំងការដ្ឋាន ដែលសាងសង់របងថ្ម រំលោភចូលទន្លេ ធ្វើជាកម្មសិទ្ធរបស់ខ្លួន .!

  • ចែករំលែក

ភ្នំពេញ៖ ការដ្ឋានសំណងមួយកន្លែង ដែលគេស្គាល់ថា ជាកម្មសិទ្ធ ឈ្មោះ លីសារ៉ាវុធ  បានធ្វើរបងព័ទ្ធ យកដីចំណីទន្លេប្រវែងជាង២០ម៉ែត្រ ចូលទន្លេ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។


ទីតាំងដែលសាងសងរបងថ្មមួយកន្លែងនេះ ដែលស្ថិតនៅជាប់កំពុងដរមួយកន្លែង

តាមបណ្តោយផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


យោងតាមរូបភាព របស់អង្គភាពយើងផ្តិតយកបាន នៅព្រឹកថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២៣ នេះ ដោយការដ្ឋានសំណង់ខាងលើ សាងសង់មករហូតបានរួចរាល់១០០% ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរក្នុងមូលដ្ឋានណាអើពើ បន្តិចសោះឡើយ ។


ការដ្ឋានសំណង់មួយកន្លែងខាងលើ ដែលមាន ឈ្មោះ លីសារ៉ាវុធ ភេទប្រុស ជាម្ចាស់កម្មសិទ្ធិ មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មិនដឹងថាទីតាំងសាងសង់សំណង់រឹង

ខាងលើនេះ  មានលិខិតអនុញ្ញាត ឲ្យសាងសង់ ចូលដីចំណីទន្លេដែលជាសម្បត្តិរបស់រដ្ឋនេះ មកពីស្ថាប័នណានោះទេ ។


ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មានវិធានការបែបណា ចំពោះម្ចាស់ទីតាំងខាងលើ ដែលហ៊ានសាងសង់សំណង់រឹងដោយខុសច្បាប់ រំលោភដីចំណីទន្លេ ចូលក្នុងទន្លេយ៉ាងគឃ្លើនបែបនេះ ។


ជុំវិញករណីនេះ អង្គភាពយើង បានសុំការបំភ្លឺពីលោក ចៅសង្កាត់ និងរដ្ឋបាលខណ្ឌ

ច្បារអំពៅតាមរយៈលេខទូរសព្ទ ប៉ុន្តែមិនទទួលបានលទ្ធផល ។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !

វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
280

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
502

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
623

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
455

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
337

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?