ឈាមស្រែកស្បែកហៅ សំណុំរឿងឃាតកម្ម បង្វែរមកជារឿង លង់ទឹក ត្រូវបាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងបានដោយជោគជ័យ !!!
ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី ២០ខែសីហាឆ្នាំ ២០២៤ ក្រោមបទបញ្ជាពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជា កម្លាំងស៊ើបអង្កេត របស់កងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថនិងក្រោមការសម្របសម្រួលពីឯកឧត្តព្រះរាជអាជ្ញា និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំងបានបេីកការស្រាវជ្រាវជាបន្ទាន់ ករណីសង្ស័យឃាតកម្ម ដោយប្រើរូបភាពជា (លង់ទឹក)បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម្ម។
-ករណីខាងលេី បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២៤ ស្ថិតនៅចំណុចភូមិ ក្នុង ឃុំស្វាយជ្រុំ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា ដោយក្រុមគ្រួសារសពមិនអស់ចិត្តនិង ការសន្និដ្ឋាន របស់សមត្ថកិច្ចនគរបាលខេត្ត កំពង់ឆ្នាំង ដែលសន្និដ្ឋានថា ករណីស្លាប់របស់ប្ដីគាត់ ជាករណី(លង់ទឹក)ព្រោះក្បាលរបស់សាកសពមានសភាព ដាច់ស្លឹកត្រចៀក របួសរង្វង់ភ្នែក និង បែកជាំក្បាលពីខាងក្រោយហូឈាមខ្លាំង ក្រុមគ្រួសារក៍បានលើកដៃសំពះស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួយស្រាវជ្រាវរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់។
បន្ទាប់ពីទទួលបានការស្នើសុំ ជួយអន្តរាគមន៍របស់ក្រុមគ្រួសារសពភ្លាម ឯកឧត្តម អភិបាលខេត្តក៏បានបញ្ជាទៅលោកមេបញ្ជាការកងរាវុធហត្ថខេត្តកំពង់ឆ្នាំងបើកការស្រាវជ្រាវជាបន្ទាន់។
ក្រោយពីចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងកង់រាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសម្រេចនាំខ្លួនជនសង្ស័យចំនួនពីរនាក់ ÷ទី១ ឈ្មោះ ប៊ុត សំបាន ហៅ ប៉យ ភេទប្រុស ទី២ ឈ្មោះ មាស កាក់ភេទប្រុស អ្នកទាំងពីរមានទីលំនៅភូមិក្នុងឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ក្រោយពីបានសាកសួរជាច្រើនម៉ោងនៅព្រឹកថ្ងៃទី ២១នេះជនដៃដល់ឈ្មោះ ប៊ុត សំបាន ហៅ ប៉យ បានសារភាពថាខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះពិតប្រាកដមែន ។
-បើតាមការបញ្ជាក់របស់សាក្សី អ្នកស្រី សុខ ពៅ ជាម្ចាស់ផ្ទះ ដែលបានឃើញហេតុការណ៍បានបញ្ជាក់ថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែសីហាឆ្នាំ ២០២៤ ឈ្មោះ មាស កាក់ ភេទប្រុស
និងឈ្មោះ ប៊ុត សំបុន ហៅ ប៉យភេទប្រុស ព្រមទាំងជនរងគ្រោះ ឈ្មោះ ប្រាក់ សុម៉ាលី ហៅ ជុយ បាននាំគ្នាទិញស្រាសរ មកអង្គុយផឹកស៊ីក្រោមម្លប់ឈើក្បែផ្ទះរបស់គាត់ ហេីយគាត់ក៏មិនបានហាមឃាត់អ្វីដែរព្រោះថាក្រុមគាត់ទាំងនោះធ្លាប់ផឹកស៊ីកន្លែងនេះជាញឹកញាប់ទៅហើយ ។
ការផឹកស៊ីនោះអូសបន្លាយរហូតដល់ម៉ោង១០ទៅ ១១ ស្រាក៏ឃើញទិញមកជាបន្តបន្ទាប់ គាត់ក៏ចូលទៅសម្រាក
ក្នុងផ្ទះបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមកគាត់ក៏បានឮសំឡេងស្រែកអូយៗគាត់ក៏ចេញពីក្នុងផ្ទះមកមើលស្រាប់តែឃើញឈ្មោះ ប៊ុត សំបុន ហៅប៉យ កំពុងធ្វើសកម្មភាព វាយទៅលើឈ្មោះ ប្រាក់ សុម៉ាលី ហៅជុយ និងរុញទម្លាក់ទឹកស្រះ ហើយបានហក់ទៅវ៉ៃក្នុងទឹកថែមទៀត ឃើញដូច្នេះគាត់មានការភិតភ័យយ៉ាងខ្លាំង គាត់ក៍រត់ចូលទៅក្នុងផ្ទះវិញ ឱបកូនមិនឱ្យស្រែកខ្លាចក្រែងជនដែលដល់មកវាយធ្វើបាបរូបគាត់ដែរ។
លុះរហូតដល់ម៉ោងប្រហែលជា ៣រសៀល ថ្ងៃដដែល ក៏មានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារភូមិ អាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រួសារ បានមកចុះរាវរកជនរងគ្រោះក្នុងស្រះទឹកក្រោយផ្ទះនាងខ្ញុំ ស្រាប់តែប្រទះឃើញសាកសពលោក ប្រាក់ សុមាលី ហៅ ជុយ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយពេលរកឃើញសាកសព សមត្ថកិច្ចនគរបាល បានហៅនាងខ្ញុំ មកធ្វើការសាកសួរពីហេតុការណ៍ដែលបានកើតឡើង ពេលនោះនាងខ្ញុំឆ្លើយថាអត់បានដឹងរឿងទេគាត់រវល់ដើរចាក់អង្ក្រង។ការឆ្លើយបែបនេះដោយសារតែការភ័យខ្លាចព្រោះជនដៃដល់អង្គុយជិតកន្លែងសួរចម្លើយនោះដែរ។
ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ដោយបញ្ជាក់ថាករណីនេះជាករណី(លង់ទឹក)ពិតមែន។
ដោយការមិនអស់ចិត្តនិងការស្លាប់បាត់បង់ជីវិតរបស់ គ្រួសារ អ្នកស្រី ហេងសាវី បានលើកដៃសំពះស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួយរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់ដោយក្តីអនុគ្រោះផង។
ជាក់ស្ដែងនៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២៤ក្រោយពី កម្លាំងកងរាជអាវុធខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវ ឃើញថាករណីស្លាប់របស់លោក ប្រាក់ សុមាលី ហៅជុយ គឺមិនមែនជាករណីលង់ទឹកដូចការសង្ស័យរបស់ក្រុមគ្រួសារពិតប្រាកដមែន៕