» ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់ក្រសួងសង្គមកិច្ចដែលចុះពិនិត្យទៅលើមណ្ឌលកុមារកំព្រានិងចាស់ជរាក្លែងក្លាយ សង្ស័យធ្វើរបាយការណ៍មិនត្រឹមត្រូវផ្តល់ជូនទៅថ្នាក់លើ “
កាលពីថ្ងៃទី11 ខែកញ្ញា ឆ្នាំ2023 អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ចអតីតយុតិថិជននិងយុវៈនិតិសម្បទា បានសហការជាមួយរដ្ឋបាលស្រុកបាធាយ រដ្ឋបាលឃុំត្រប់ និងការិយាល័យសង្គមកិច្ចនិងមណ្ឌលសុខភាពស្រុកបាធាយ ចុះត្រួតពិនិត្យនិងវាយតម្លៃករណីភាពមិនប្រក្រតីនៃការអនុវត្តវិធីថែទាំរបស់អង្គការជួយកុមារកំព្រានិងចាស់ជរានិងជនមរណះសង្គ្រោះ ដែលមានទីតាំង ស្ថិតនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយពីក្រុមការងារបានចុះសង្កេតថាអង្គការខាងលើនេះបានចុះបញ្ជីជាមួយក្រសួងអតីតាំងពីថ្ងៃទី 17 ខែសីហាឆ្នាំ2016 ប៉ុន្តែក្រោយពីច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរាជរដ្ឋាភិបាល បានចូលជាធរមាន អង្គការខាងលើពុំដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របទៅតាមច្បាប់ដែរកំណត់នោះទេ ជាមួយនឹងគ្នានោះអង្គការពុំមានលិខិតអនុញ្ញាតទទួលស្គាល់ថា ជាមណ្ឌលថែទាំកុមារពីក្រសួងសង្គម អតីតយុទ្ធជននោះទេ។
និងអង្គការពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ ហើយបន្ទប់មិនស្របទៅនឹងចំនួនអ្នកស្នាក់នៅ គ្មានអនាម័យកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ស្នាក់នៅលាយឡំគ្នា ការរៀបចំសម្ភារះ និងសម្លៀកបំពាក់ក្នុងបន្ទប់គ្មានរបៀបរៀបរយ ការផ្តល់ហូបចុកមិនគ្រប់គ្រាន់ ហើយពុំមានម្ចាស់ជំនួយឧបត្ថម្ភពិតប្រាកដ ដែលជាហានិភ័យសម្រាប់កុមារ។
រីឯអ្នកគ្រប់គ្រងខ្វះការយល់ដឹងពីប្រព័ន្ធលំហូរនីតិវិធីការគ្រប់គ្រង និងគ្មានចំណេះដឹងអំពីការការពារកុមារ យ៉ាងណាមិញដោយមើលឃើញឆន្ទៈការជួយសង្គមរបស់លោកស្រី ឡន សំអន ប្រធានអង្គការជួយកុមារកំព្រារ ចាស់ជរា និងជនមរណៈសង្គ្រោះ អគ្គនាយកដ្ឋានសេវាសង្គមកិច្ចបានធ្វើការសម្របសម្រួលជូនអង្គការដើម្បីបន្តដំណើរការអនុញ្ញាតឲ្យថែទាំតែមនុស្សចាស់ប៉ុណ្ណោះ ។
ជាមួយគ្នានោះមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនិតិសម្បទាខេត្តកំពង់ចាម និងសហការជាមួយអាជ្ញាធរចុះធ្វើការគ្រប់ករណីកុមារ ដើម្បីធ្វើសមាហរណកម្មទៅរស់នៅជាមួយនឹងគ្រួសារក្នុងសហគមន៍ និងតម្រូវឲ្យអង្គការរៀបចំនីតិវិធីដំណើរការថែទាំមនុស្សចាស់ស្របតាមលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងពិសេសតម្រូវឲ្យអង្គការនេះអនុវត្តតាមវិធីថែទាំមនុស្សចាស់ ដោយសហការជាមួយមន្ទីរនិងអាជ្ញាធរមូលដ្ឋានឲ្យបានល្អ។
ហើយត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គការឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈនៃការបង្កើតអង្គការនេះ អគ្គនាយកដ្ឋានសេវាសង្គមកិច្ចទុករយៈពេលជូនអង្គការដើម្បីរៀបចំកែសម្រួលឲ្យបានល្អរយៈពេល2ខែហើយស្នើឲ្យអាជ្ញាធរជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលទាមទារឲ្យបិទអង្គការមួយនេះ បញ្ជាក់ផងដែរថាបច្ចុប្បន្នអង្គការខាងលើនេះមានមនុស្សពេញវ័យនិងមនុស្សចាស់សរុបចំនួន70នាក់ ក្នុងនោះមានកុមារ 43នាក់ កុមារី22 និងមនុស្សចាស់ 19នាក់ស្រី16 ចុងភៅ6នាក់ អ្នកអនាម័យ១នាក់និងសន្តិសុខចំនួនពីរនាក់។
»ប្រជាពលរដ្ឋរាប់រយនាក់សម្ដែងការមិនពេញចិត្តចំពោះរបាយការណ៍របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ចនៃក្រសួងសង្គមកិច្ចអតីតយុវជននិងនីតិសម្បទា បានធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំនិងថ្នាក់លើដោយមិនមានការពិនិត្យឲ្យបានច្បាស់លាស់ចំពោះកុមារនិងមនុស្សចាស់ដែលរស់នៅក្នុងមណ្ឌលនេះ។
ដោយមាននៅក្នុងមណ្ឌលតូចមួយ មានបន្ទប់ចំនួន3 ប្រវែងជាង6ម៉ែត្រតើអាចដាក់មនុស្សបាន80 នាក់ដែរឬទេ? ហើយជាក់ស្ដែងមិនមានមនុស្សចាស់និងកុមារកំព្រាទៅតាមចំនួនអ្វីដែលគាត់បានធ្វើរបាយការណ៍ជូនសង្គមកិច្ចនោះទេហេតុអ្វីសង្គមកិច្ចបែរជឿជាក់និងធ្វើរបាយការណ៍ជូនទៅថ្នាក់លើបែបនេះ ជឿជាក់ទៅលើមូលដ្ឋាននិងម្ចាស់មណ្ឌលមិនច្បាស់បែបនេះ ប្រជាជននិងមេភូមិមេឃុំរស់នៅទីនេះរាល់ថ្ងៃទាំងដែលមណ្ឌលនេះមិនមានមនុស្សគ្រប់ចំនួនទៅតាមអ្វីដែលម្ចាស់មណ្ឌលរៀបរាប់នោះទេភាគច្រើនសុទ្ធតែអ្នកដែលមានគ្រួសារនិងចាស់ៗនៅក្នុងភូមិ។
គួររំលឹកឡើងវិញដែរថា កន្លងមកឯកឧត្តមអភិសន្តិបណ្ឌិតសុខាបានលើកឡើងចំៗចំពោះថ្នាក់ដឹកនាំខេត្តមួយចំនួនដែលតែងតែយករបាយការណ៍ copy 2 ជំនួយការមិនអនុវត្តនិងមិនពិនិត្យមើលដោយខ្លួនឯងនោះទេហើយក៍បញ្ជូនមកថ្នាក់លើ នៅក្នុងករណីខាងលើមានការប៉ះទង្គិចគ្នារវាងមន្ត្រីសង្គមកិច្ចចំនួន2រូបជាមួយនឹងប្រជាពលរដ្ឋរាប់រយនាក់ដោយមន្ត្រីសង្គមកិច្ចរូបនោះធ្វើដំណើរចេញពីមណ្ឌលដោយដើរពឹងទ្រូងដោយមិននិយាយស្ដីជាមួយប្រជាពលរដ្ឋទាំងដែលប្រជាពលរដ្ឋស្រែកសុំសួរថាបងមានដំណឹងយ៉ាងម៉េចហើយចំពោះមណ្ឌលខាងលើបែជាមន្ត្រីសង្គមកិច្ចរូបនោះពើងទ្រូង រួចឡើងឡានបញ្ឆេះឡានបើកថយក្រោយប៊ិះនឹងកិនជើងប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងលើកគ្នាមកតវ៉ាស្រែកនឹងកាក់រថយន្តរបស់មន្ត្រីសង្គមកិច្ចរ មិនឲ្យធ្វើដំណើរចេញពីទីតាំងនោះទេ។
ស្របពេលនោះមានការសម្របសម្រួលនិងសុំទោសពីមន្ត្រីសង្គមកិច្ចមួយរូបផ្សេងទៀតទើបប្រជាពលរដ្ឋត្រជាក់ចិត្តនិងឲ្យបន្តដំណើរទៅវិញ ពលរដ្ឋបានលើកឡើងថាអាចនឹងមានរឿងអ្វីនៅពីក្រោយខ្នងនៃមណ្ឌលមួយនេះទើបមន្ត្រីសង្គមកិច្ចគ្រប់រូបនោញព្យាយាមលាក់បាំងនិងបន្តឲ្យមណ្ឌលនេះបើកជាធម្មតា។
ប្រជាពលរដ្ឋស្នើរទៅ ឯកឧត្តមអ ស សុខា និងសម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្មីមេត្តាចាត់វិធានការ ចំពោះក្រុមមន្ត្រីថ្នាក់ក្រោមជាតិមួយចំនួនតូច ដែលតែងតែបំប៉ោងរបាការណ៍ជូនថ្នាក់ជាតិ .. ។
អ្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជិះកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពនៅក្នុងសង្គមនិងបញ្ជូនព័ត៌មានទៅកាន់ថ្នាក់ដឹកនាំមិនមានចេតនាញុះញង់នោះទេ និងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ស្ថាប័នអង្គភាពជំនាញ ពាក់ព័ន្ធស្ដីពី: របបអ្នកសារព័ត៌មាន គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ។