» លោក អ៊ុង បញ្ញាភក្ដី កូនមន្រ្តីប៉ូលីសក្រសួងមហាផ្ទៃម្នាក់ត្រូវម្ចាស់បំណុល៥រូបចេញលិខិតជូនដំណឹងឲ្យចូលខ្លួនដោះស្រាយរឿងជំពាក់លុយ..!
បើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មានម្ចាស់បំណុល៥នាក់ បានធ្វើការចេញលិខិតជូនដំណឹងរួមគ្នាមួយជម្រាបជូនចំពោះលោក អ៊ុង បញ្ញាភក្ដី មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ១១១ ផ្លូវ៧សេ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលខ្លូនមកដោះស្រាយ និងទូទាត់ប្រាក់ជំពាក់សរុបចំនួន ២៧,៣៥០$(ពីរម៉ឺនប្រាំពីពាន់បីរយហាសិបដុល្លារ)ដោយទុកពេលឲ្យ(បីសប្ដាហ៍) ក្រោយពីថ្ងៃជូនដំណឹងតទៅ បើសិនជាបុគ្គលរូបនោះមិនព្រមចូលខ្លួនមកដោះស្រាយទេនិងចាត់ការតាមផ្លូវច្បាប់។
បើយោងតាមលិខិតជូនដំណឹងនោះបានឲ្យដឹង, លោក អ៊ុង បញ្ញាភក្ដី ជំពាក់ប្រាក់ម្ចាស់បំណុលទាំង៥នាក់ចាប់តាំងពីឆ្នាំ២០១៨ និងឆ្នាំ២០១៩មកម្លេះពុំដែលបានទូទាត់អ្វីឡើយ ហើយតែងតែមានហេតុផលលេសគ្រប់យ៉ាងរហូតមក ក្រោយពីឃើញថាជាជនឆបោក និងចេតនាទុច្ចរិតដូច្នេះ ទើបនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់បំណុលទាំង៥នាក់ និង លោក អ៊ុង បញ្ញាភក្ដី បានព្រមព្រៀងស្ម័គ្រចិត្តធ្វើកិច្ចសន្យាទទួលស្គាល់បំណុល និងសន្យាសងប្រាក់ជំពាក់ចំនួន២៧,៣៥០$(ពីរម៉ឺនប្រាំពីពាន់បីរយហាសិបដុល្លារ)តាមការកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ទៅឲ្យម្ចាស់បំណុលទាំង៥នាក់វិញ។
សូមជម្រាបថា,ក្នុងកិច្ចសន្យាទទួលស្គាល់បំណុល និងសន្យាសងប្រាក់ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នោះ លោក អ៊ុង បញ្ញាភក្ដី បានធ្វើការទទួលស្គាល់បំណុលចំនួនចំនួន២៧,៣៥០$(ពីរម៉ឺនប្រាំពីពាន់បីរយហាសិបដុល្លារ) ហើយបានបញ្ជាក់យ៉ាងច្បាស់ថាករណីរូបលោកមិនគោរពនិងអនុវត្តកាតព្វកិច្ច មានចេតនាគេចវេសដោយទុច្ចរិតណាមួយសន្យាសង១×២(មួយគុណនិងពីរ)នៃប្រាក់ដែលជំពាក់និងទទួលខុសត្រូវចំពោះមុខច្បាប់។
ទោះបីយ៉ាងណាក្រោយពីបានចុះកិច្ចសន្យារួច រហូតមកដល់បច្ចុប្បន្ននេះមានរយពេលជិត១ឆ្នាំហើយ លោក អ៊ុង បញ្ញាភក្ដី មិនបានអនុវត្តកាតព្វកិច្ចឡើយ ដោយម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងទៅរូបលោកច្រើនលើកច្រើនសារឲ្យចូលខ្លួនមកដោះស្រាយ ប៉ុន្តែមិនអាចទំនាក់ទំនងបានហៅទូរសព្ទ័មិនទទួល ផ្ញើសារតាមឆាត(Chat)ឬតេលេក្រាម(Telegram)មិនចូលមើល ដែលទង្វើនេះហាក់បីមានចេតនាទុច្ចរិតគេចវេសមិនចង់ទូទាត់ប្រាក់មកឲ្យម្ចាស់បំណុល ដែលជាហេតុធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
ក្នុងករណីនេះអង្គភាពយើងខ្ញំពុំអាចទំនាក់ទំនង លោក អ៊ុង បញ្ញាភក្ដីដើម្បីសម្ភាសន៍បានឡើយ ដោយហៅទូរសព្ទ័ទៅមិនទទួល ផ្ញើសារមិនមានការឆ្លើយតបឡើយ ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាព AK NEWS យើងរងចាំការបកស្រាយបំភ្លឺពីភាគី ពាក់ព័ន្ទរៀងរាល់ម៉ោងធ្វើការ សូមអរគុណ