អភិបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជូនមន្ត្រីរាជការទូទាំងខេត្ត

  • ចែករំលែក

(ភ្នំពេញ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រៀបចំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជូនមន្ត្រីរាជការទូទាំងខេត្ត។


ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ ស្ថាប័នតុលា ព្រះរាជអាជ្ញា មន្ត្រីនគរបាល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។


គួរជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី បានប្រកាសឱ្យអនុវត្ត យុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ជាផ្លូវការ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។


ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោំនេះ បន្ទាបើពីក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា បាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។


យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្តស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» និងបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។


គោលដៅចម្បង នៃយុទ្ធសាស្ត្រនេះរួមមាន៖ រក្សាចលនាការណ៍នៃសុខសន្តិភាព, កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ជារួម, ព្រមទាំងកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្សនិងសង្គម, និងវិស័យបរិស្ថាននិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។


យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។


យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានគោលដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖

*១៖ ធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹង វិបត្តិនានា
*២៖ បង្កើតការងារឱ្យបាន់កាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន
*៣៖ សម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រា ទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
*៤៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ច វិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម
*៥៖ ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ។



រចនាសម្ព័ន្ធ នៃយុទ្ធសាស្ត្រនេះរួមមាន៖ ១៖ ស្នូលនៃយុទ្ធសាស្ត្រគឺ ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច, ២៖ បរិស្ថានគ្របដណ្តប់សម្រាប់ធានាបរិយាកាសអំណោយផលដល់ការអនុវត្ត យុទ្ធសាស្ត្រទាំងមូល និង៣៖ បញ្ចកោណយុទ្ធសាស្ត្រចំនួន៥ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដែលរួមមាន បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស, បញ្ចកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ, បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និង បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។


យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ផ្តល់អាទិភាពខ្ពស់ និងបន្ទាន់លើការជំរុញការ អនុវត្តនូវគោលនយោបាយធំៗ ជាអាទិភាពចំនួន៥ គោលនយោបាយអភិវឌ្ឍន៍តាមវិស័យចំនួន១៨ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣។


តាមរយៈការប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គនីតិប្បញ្ញ អង្គតុលាការ ព្រមទាំងដៃគូអភិវឌ្ឍទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងជាន់រួមជាតិទាំងអស់ នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវបណ្តាវិធានការគោលនយោបាយ និងកម្មវិធីផ្សេងៗ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នេះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕



វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
279

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
501

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
622

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
454

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
336

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?