ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់ រវាង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ក្រុមហ៊ុនហង្សមាស គ្រុប ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន
ថ្ងៃព្រហស្បតិ៍៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤
ឯ.នេត្រ ភក្ត្រា ជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឯ.សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស ដែលបានផ្តាច់ប្តេជ្ញាខ្ពស់ជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញ្ញៀនក្នងប្រទេសកម្ពុជា។
ឯ.នេត្រ ភក្ត្រា បានលើកឡើងថា " ហង្សមាសល្អទាំងព្រម " គឺមានវិទ្យុ នឹង ទូរទស្សន៍ហង្សមាស មានសិល្បករដែលមាន កេរ្តិ៍ឈ្មោះ នឹងល្បីល្បាញ ហើយព្រមទាំងមានផលិតករដែលមានស្នារដៃថែមទៀត
ឯ.នេត្រ ភក្ត្រាបានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំណាត់ផ្សព្វផ្សាយអប់រំផលប៉ះគ្រឿងញ្ញៀនជាអាទិភាពទី១ នឹង ទី២ គឺអនុវត្តច្បាប់។ បញ្ហាគ្រឿងញ្ញៀន គឺបញ្ហាស្មុគស្មាញក្នងសង្គមយើង នឹងពិភពលោក ព្រោះមានអង្គការចាត់ច្បាស់លាស់។ បើយើងក្រឡេកមកមើលវិធានការ របស់រាជារដ្ឋភិបាលយើងវីញ គឺវិធានការអហិង្សា នឹងប្រកដោយឈ្លាវៃបំផុតដែលមិនធ្វើអោយអ្នកមានការឈឺចាប់ ដោយសារសំរេចចិត្តខុស ដែលវិធានការមិនបានគិតគូរជាមុន ជឹងហើយបានសម្តេចនាយករដ្ឋមន្ត្រីដាកវិធានការ ០១ គ្មានការលើកលែងចំពោះមន្ត្រីរាជាការដែលប្រើប្រាស់គ្រឿង ហើយ ឯ.នេត្រ ភក្ត្រាបានធ្វើជាគំរូរមុនគេក្នុងការធ្វើតេស្តរកសាធាតុញៀនមុនគេក្នុងក្រសួងព៏ត៌មាន។
យើងអាចនិយាយបានថាមូលហេតុនៃការប្រើប្រាស់គ្រឿងញ្ញៀន គឺមាន៣
-ទី១ ចងសាក់ ជាចំនុចដែលនាំអោយមានការប្រើប្រាស់
-ទី២ ចាញ់បោក ដោយសារកត្តាផ្សេងៗ ដូចជាដោយសារវិបត្តិគ្រួសារ
-ទី៣ ចាប់បង្ខំអោយប្រើប្រាស់ ឬ ចងបំផ្លាញ់បុគ្គលណាម្នាក់
នៅប្រទេសកម្ពុជាយើងអ្នកមានហានិភ័យខ្ពស់ក្នងការប្រើប្រាស់គ្រឿងញ្ញៀន គឺ៣ទៅ៤ម៉ឺននាក់"
ឯ.នេត្រ ភក្ត្រា បានស្នើសុំអោយសិល្បករ ពេលឡើងសំដែង សូមប្រើពេលវេលា១នាទី ឬ ២នាទី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញ្ញៀន និយាយថា " ទេចំពោះគ្រឿងញ្ញៀន "
ទិសដៅរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ គឺកម្ពុជាគ្មានគ្រឿងញៀន គ្រួសាររបស់យើងគ្មានអ្នកញ្ញៀន គ្រឿងញ្ញៀន៕