រោងចក្រផលិតបារីសង្ស័យគេចពន្ធនៅស្រុកបាទី ល្បីថាមានច្បាប់អនុញាតិគ្រប់គ្រាន់ ចំណែកមន្ត្រីពាក់ព័ន្ធ មិនហ៊ានចុះបង្ក្រាប ល្បីថាជារបស់លោក ឧកញ៉ាម្នាក់

  • ចែករំលែក

តាកែវ ÷បន្ទាប់ពី អង្គភាពអ្នកសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយជាច្រើនវគ្គ  កន្លងទៅ ថ្មីៗមិនបានប៉ុន្មានថ្ងៃ នៅចំណុចទីតាំងរោងចក្រផលិតបារីមួយកន្លែងឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.ស្ថិតនៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលជាទីកន្លែងផលិតបារី ដែលល្បីថាស្របច្បាប់ មានការអនុញ្ញាតិពី ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមានបង់ប៉ាតុង នៅក្នុងនោះ អង្គភាពសារព័ត៌មានយើង ស្នើសុំក្រសួងពាក់ព័ន្ធសូមមេត្តាត្រួតពិនិត្យ ។ 


រោងចក្រផលិតបារីសង្ស័យគេចពន្ធ ផលិតនិងចែកចាយទៅប្រទេសវៀតណាម សូមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា  មកដល់ចំណុចនេះ មន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធ មួយចំនួនមិនហ៊ានចុះបង្ក្រាប សង្ស័យត្រូវថ្នាំសណ្តំ ឬប្រព្រឹត្តអំពើ ពុករលួយ អស់ទៅហើយ មើលទៅ ការនាំចេញផលិតផល(បារី)ទៅបរទេស ដែលមានព្រំប្រទល់ជាប់និងខេត្តតាកែវ ឆ្លងទៅប្រទេសវៀតណាម គឺជាសិទ្ធិរបស់ម្ចាស់សហគ្រាស ក្រុមហ៊ុន តើការនាំចេញបារីទាំងនោះស្របតាមច្បាប់អន្តរជាតិ តាមស្តង់ដាដែលឬទេ? តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនប្រភេទ ដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ  ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីដែលល្បីថាស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។


បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។


ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។



ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។


រោងចក្រផលិតបារីមួយកន្លែងនេះ ក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាបារីគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។


លោក ឃួន ឈីម អភិបាលស្រុក បាទី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ទី១ក្រុមហ៊ុនមានច្បាប់ ទី២ ធ្វើយ៉ាងណាក្នុងការលុបបំបាត់ការវិនិយោគ និងគាំទ្រអោយសេដ្ខកិច្ចរីកចំរើន សូមអោយបងប្អូនសារព័ត៌មានយល់ អង្គភាពង្នកសារព័ត៌មានយើង ពិតជាអរគុណណាស់ទាន រាល់ការបំភ្លឺយ៉ាងច្បាស់លាស់ របស់ចៅហ្វាយស្រុកបាទី ។ 


ពាក្យថាក្រុមហ៊ុន មានច្បាប់ជារឿងធម្មតា តើច្បាប់ទាំងនោះ ក្រសួងណាខ្លះជានាក់សម្រេច? កន្លែងនេះជារឿងសំខាន់ រោងចក្រផលិត បារី ឬជាឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកណាស្ថាប័នណា ក្រសួងណា ផ្តល់សិទ្ធិជូនលោក មន្ត្រីគយត្រួតពិនិត្យ ពន្ធនាំចូល ផលិតក្នុងស្រុក ត្រួតពិនិត្យ ដោយមន្ត្រីជំនាញ(ក.ប.ប) តើលោកចៅហ្វាយស្រុកស្គាល់ (ក.ប.ប)ដែលឬទេ? ក្នុងនាមជាឪពុកម្តាយ អោយតែបានទទួលវិនិយោគ (លុយ) មិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តើសព្វថ្ងៃនេះ លោកបើកប្រាក់ខែរដ្ឋឬ? ។ 


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា  ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ  និង ឧត្តមសេនីយ៍ទោ ម៉ែន លី  ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីរោងចក្រផលិតបារីគេចពន្ធ ខាងលើដោយក្តីអនុគ្រោះ។


ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។


ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ

វីដេអូ មើលទាំងអស់

IMG_0449-lPrh36tPHd.jpeg
សុក្រ, 4 សីហា 2023 20:00
279

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

 ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោហ៊ុន សែន ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

DJI_0468.00_24_58_17.Still086-oKCMAZ0ZKo.jpg
ពុធ, 5 កក្កដា 2023 01:51
3.5K

គម្រោងវីឡាលំហអាកាសទំហំចាប់ពី 157M2-612M2​ លក់ជូនអតិថិជនក្នុងតម្លៃពិសេសមិនធ្លាប់មានពីគម្រោង Morgan Enmaison

វីឡាលំហអាកាសទំហំចាប់ពី 157m2-612m2 20យូនីតប៉ុណ្ណោះក្នុងគម្រោង Morgan Enmaison ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសរួមទាំង

73-yQ4WQnE4Mi.png
សៅរ៍, 24 មិថុនា 2023 14:37
501

តើលោកអ្នកកំពុងស្វែងរកឱកាសអចលនទ្រព្យដែលកំពុងពេញនិយមមែនទេ? កុំមើលទៅឆ្ងាយជាងប្រទេសកម្ពុជា

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះខ្លាំង ហើយពេលនេះដល់ពេលត្រូវវិនិយោគ។ ប្រទេសនេះកំពុងជួបប្រទះនឹងកំណើនសេដ្ឋកិច្ចយ៉ាង

62-nZ6H8nWtve.png
សុក្រ, 23 មិថុនា 2023 10:19
622

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ "ស្តាតអូឡាំពិកថ្មី" គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេច

Cover04-XqeYUrIbEV.png
ពុធ, 21 មិថុនា 2023 03:04
453

ស្វែងយល់ពីឧទ្យាន Sky Land៖ កន្លែងដ៏ល្អឥតខ្ចោះរបស់អ្នកនៅជិតទីក្រុងភ្នំពេញ!

តើអ្នកកំពុងស្វែងរកកន្លែងលំហែកាយនៅជិតទីក្រុងភ្នំពេញមែនទេ? មិនឆ្ងាយពីទីក្រុងគឺ Skyland Park! ស្ថិតនៅក្នុងខេត្តកណ្តាល ចម្ងាយ

Cover38-U8eeaYu4D6.png
អាទិត្យ, 18 មិថុនា 2023 23:54
335

ស្វែងយល់អំពីអាជីពជាវេជ្ជបណ្ឌិត បកស្រាយលម្អិតដោយលោកស្រី ហ៊ួត ចាន់សុម៉ាលី

អាជីពជាវេជ្ជបណ្ឌិតត្រូវធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? ជំនាញនេះមានផលលំបាកអ្វីខ្លះ? ការទទួលខុសត្រូវបែបណាចំពោះអាយុជីវិតអ្នកជំងឺ?