ម្ចាស់ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតខ្មែរចាស់វស្សាឈ្មោះ ស្រី រត្ន័ តើលោកអធិការខណ្ឌច្បារអំពៅ មានវិធានការដែរឬទេ
ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
បានប្រាប់អង្គភាពយេីងអោយបានដឹងថា
ល្បែងកន្ទុយលេខឬ ឆ្នោតវៀតណាមខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរ
ដោយមានម្ចាស់ទីតាំង ឈ្មោះស្រី រត្ន័ ដែលមានទីតាំងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ល្បែងចាក់ឆ្នោត ដែលហៅថាល្បែងកន្ទុយលេខឬឆ្នោតវៀតណាមខុសច្បាប់ កំពុងរីកដុះដាលក្នុងខណ្ឌច្បារអំពៅ ចំណែកលោក ម៉ៅ សឿត អធិការខណ្ឌនគរបាលច្បារអំពៅ ហាក់មិនមានវិធានការសោះឡើយ។
ប្រជាពលរដ្ឋលេីកលេីងបន្តទៀតថា ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមានស្រី្តឈ្មោះ ស្រី រត្ន័ មានខ្សែធំប៉ុណ្ណាទេីបអាចឈរជេីងបានកាន់វស្សាបែបនេះបាន? ពលរដ្ឋលេីកលេីងទៀតថា ប្រហែលមានលាភសក្ការៈមេីលទៅទេីបអាចឈរជេីងបានយូរយ៉ាងដូច្នេះបាន?
ជាការពិតណាស់ល្បែងស៊ីសងខុសច្បាប់គឺបង្កនូវហានិភ័យ អសន្តិសុខក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចោរលួចឆក់ប្លន់ គ្រឿងញៀន ហឹង្សា ក្នុងគ្រួសារ។ល។
ប្រជាពលរដ្ឋសូមសំណូមពរអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការគ្រប់គ្រងល្បែងសុីសងទូទាំងប្រទេស
នៃក្រសួងមហាផ្ទៃ មេត្តាដាក់កម្លាំងជំនាញមកសុីបអង្កេត ឆ្នោតវៀតណាមដ៏ធំ ជ្រកក្រោមស្លាកឆ្នោតខ្មែរ ដែលមានម្ចាស់ទីតាំងឈ្មោះ ស្រី រត្ន័ ផងទាន។
ព្រោះជាការធ្វើអោយបាត់ចំណូលពន្ធចូលរដ្ឋ ច្រើនណាស់ ពិសេសដេីម្បីសុខទុក្ខ និងសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕