» លោកសោម វឌ្ឍនៈ និងភរិយា ដាក់ពាក្យប្ដឹងមេតុងទីនឈ្មោះ ហឿន ស្រីតុន បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១S ផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈញុះញុងឲ្យមានការរើសអើងនិងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៏ “
លោកសោម វឌ្ឍនៈ និងភរិយា បានសម្រេចដាក់ពាក្យប្ដឹងមេតុងទីនឈ្មោះ ហឿន ស្រីតុន ដែលមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១១S ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ទៅកាន់លោកឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន នគរបាលព្រហ្មទណ្ឌ ពីបទបរិហាកេរ្តិ៍ជាសាធារណៈញុះញុងឲ្យមានការរើសអើងនិងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៏ ។
សូមជម្រាបផងដែរថា កាលពីអំឡុងដើមខែមីនា ឆ្នាំ២០២៣ លោកបសោម វឌ្ឍនៈ បានជួយសម្របសម្រួលក្នុងការដោះស្រាយរឿងតុងទីនរបស់ឈ្មោះ កេស គន្ធា ជាមួយនឹងឈ្មោះ ហឿន ស្រីតុន ក្នុងអំឡុងពេលនៃការសម្របសម្រួលជួយដោះស្រាយនេះ បែរជាឈ្មោះ ហឿន ស្រីតុន បង្ខំឲ្យ លោក សោម វឌ្ឍនៈ ទទួលខុសត្រូវលើតុងទីនរបស់ឈ្មោះ កេស គន្ធា ដែលបានលេងតុងទីនជាមួយគាត់ទៅវិញ ទាំងរូបលោក មិនដែលបានលេងតុងទីនជាមួយឈ្មោះ ហឿន ស្រីតុន ម្ដងណានោះទេ ហើយឈ្មោះ ហឿន ស្រីតុន តែងតែគម្រាមលោក សោម វឌ្ឍនៈ ថា បើមិនព្រមសងប្រាក់តុងទីនជំនួសឈ្មោះ កេស គន្ធា ឬយុឺតយ៉ាវក្នុងការសង និងមិនព្រមចុះកិច្ចសន្យាទទួលស្គាល់ប្រាក់តុងទីនរបស់ឈ្មោះ កេស គន្ធា ដើម្បីសងជំនួសទេគាត់ ( ហឿន ស្រីតុន )ផុសក្នុងហ្វេសប៊ុកឲ្យខ្មាស់គេ និងធ្វើឲ្យបុរីមិនអាចលក់បាន។
ស្រាប់តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ហឿន ស្រីតុន បានសសេរសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Lusy ka ដែលមានខ្លឹមសារថា៖ សូមអញ្ជើញលោកស្រី Kesor kunthea និងស្វាមីមកដោះស្រាយបំណុលខ្ញុំ លុយដែលខ្ចីខ្ញុំបានបាញ់ជូនគាត់ទាំងពីរជាកុងរួម
គាត់ទាំងពីរបានទាំងអង្វខ្ញុំឲ្យជួយ ដើម្បីយកលុយទៅសងបុរីបន្តនិងយទៅបំបែកក្បាលដី។
មួយរយះនេះស្វាមីគាត់បានឲ្យប្រពន្ធគាត់សំងំលាក់ខ្លួន មិនព្រមចេញមុខដោះស្រាយបំណុលឲ្យខ្ញុំទេ និងបានភ្ជាប់មកនៅរូបថត រៀបចំចំពិធីក្រុងពាលីបើកសម្ភោធបុរីខេមរភូមិ និងរូបបុរីខេមរភូមិរបស់ខ្ញុំបាទ ហើយការបង្ហាញរូបថតនៅក្នុងពិធីក្រុងពាលីនោះទៀតសោតមានរូបលោកនិងឈ្មោះ កេស គន្ធា ដែលម្ចាស់គណនីហ្វេសប៊ុក ( fecebook ) ឈ្មោះ Lusy ka បានអះអាងថាប្រពន្ធរបស់ខ្ញុំបាទនោះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរគ្រួសាររបស់លោកយ៉ាងធ្ងន់ធ្ងូ ព្រមទាំងធ្វើឲ្យប៉ះពាល់ ដល់អាជីវកម្មរបស់ប្រពន្ធខ្ញុំបាទ ដែលជាម្ចាស់ បុរីខេមរភូមិ និងធ្វើឲ្យអតិថិជនដែលបានទិញផ្ទះនៅក្នុងបុរី ព្រមទាំងសាធារណៈជនបាត់ជំនឿ មានការភាន់ច្រឡំយ៉ាងខ្លាំង។
បន្ទាប់មកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ហឿន ស្រីតុន បានសសេរនៅក្នុងគណនីហ្វេសប៊ុក ( fecebook ) របស់ខ្លួនឈ្មោះ Lusy ka មានខ្លឹមសារថា “ អាណាដឹង គេប្រាប់ខ្ញុំថាម្នាក់និងប្ដីរបស់គេ។ ហៅខ្ញុំទៅបាយដល់ផ្ទះគេកូនប្រុសគេ២នាក់គេឲ្យខ្ញុំយកកូនខ្ញុំទៅលេងជាមួយកូនគេ រាប់អានគ្នាឲ្យខ្ញុំទៅឆែកអេតាស៊ីវិលគេម៉ិចទេសសំណាងហើយ ខ្ញំមានភស្តុតាងច្រើន មានរូបកូន មានសែកប្ដី សែកប្រពន្ធមានសុភមង្គល មានសំឡេងឆាត ហើយទិញសំបុត្រយន្តហោះទៅដើរលេងសាំហ្គាពួរជាមួយគ្នាទៀតចឹងហើយ ទើបគេប្រាប់ម្នាក់និង ប្ដីរបស់គេនិង ខ្ញុំជឿឡើងស៊ប់ណាត់ខ្ញុំញុំអី ប្ដីគាត់និយាយការងារជាមួយប្ដីខ្ញុំ យកលុយបំបែកក្បាលដី មកសុំយកលុយដកប្លង់ គាត់នាំខ្ញុំឲ្យទៅស្គាល់ផ្ទះគាត់ ស្គាល់កន្លែងធ្វើការ មកខ្ចីថា» ប្រពន្ធពេលទារទៅរឿងផ្សេង ហើយបើមែនប្រពន្ធមានកូនដល់០៣អញ្ចឹង ខ្ញុំមកខ្ចីលុយខ្ញុំបង់ប្រាក់ការឯកជន កុហកអត់ឈប់ឈ ដោយជាហេតុថា ខ្ញុំបាទមានប្រពន្ធត្រឹមត្រូវស្របច្បាប់ ហើយខ្ញុំបាទ មិនបានជំពាក់បំណុលហឿន ស្រីតុនឡើយ។
ម៉្យាងវិញទៀតការផុសនៅក្នុងគណនីហ្វេសប៊ុករបស់ឈ្មោះ ហឿន ស្រីតុន ( ហៅ Lusy Ka ) ដែលមានភ្ជាប់ជាមួយរូបថតរបស់លោក និងចោទថាលោកនិងឈ្មោះ កេស គន្ធា ជាសាហាយចេញមកមានកុងរួមគ្នាមានកូនទៀតតាមរយៈខមិន ( Comments ) ក្នុងគោលបំណងធ្វើការញុះញុងឲ្យមានការរើសអើង បានធ្វើឲ្យក្រុមគ្រួសារខាងប្រពន្ធរបស់លោក និងសាធារណៈជនបាត់ជំនឿទុកចិត្តមកលើរូបលោក មិនហ៊ានមកទំនាក់ទំនងសហការ ដើម្បីធ្វើការងាររកស៊ីជាមួយលោកបន្តទៀត ។
លោក សោម វឌ្ឍនៈ សូមបញ្ជាក់ថា លោក និងឈ្មោះ កេស គន្ធា មិនមែនជាប្ដីប្រពន្ធនឹងគ្នាឡើយ ត្រឹមជាអ្នកធ្វើការជាមួយគ្នា ស្គាល់រាប់អានគ្នាតែប៉ុណ្ណោះ។ ហើយឈ្មោះ កេស គន្ធា កន្លងមកជានាយការបុរីខេមរភូមិ តែដោយសារមួយរយៈចុងក្រោយនេះ គាត់មិនមានពេលគ្រប់គ្រាន់ក្នុងការមកបំពេញការងារ និងមានបញ្ហាសុខភាព ក៍បានស្នើសុំលាឈប់ពីបុរីខេមរភូមិរួចហើយដែរ ហើយការដែលឈ្មោះ កេស គន្ធា បានធ្វើសកម្មភាពណាមួយដែលផ្ទុយពីច្បាប់ គឺមិនមានពាក់ព័ន្ទជាមួយលោកឡើយ ។
ដូច្នេះទង្វើរបស់ឈ្មោះ ហឿន ស្រីតុន ដែលបានសសេរបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក គឺជាអំពើបរិហាកេរ្តិ៍ មកលើរូបលោកជាសាធារណៈ និងមានបំណងញុះញង់បំបែកបំបាក់ក្រុមគ្រួសាររបស់លោកបបង្កឲ្យកើតរឿងរាវជាច្រើនក្នុងសង្គមគ្រួសារ ជាពិសេសញុះញង់អតិថិជន ដែលជាអ្នកទិញផ្ទះក្នុងបុរីខេមរភូមិឲ្យមានការរើសអើង ភ័យខ្លាចមិនហ៊ានទំនាក់ទំនងទិញបុរីស្នាក់នៅ និងអ្នកដែលបានទិញហើយ បែរជាមិនព្រមបង់ប្រាក់បន្ត ហើយបានប្រមូលផ្ដុំគ្នាធ្វើជាបាតុកម្មតូចមួយតវ៉ាដាក់បន្ទុកមកលើម្ចាស់បុរី ធ្វើឲ្យម្ចាស់បុរី មានការខាតបង់យ៉ាងធ្ងន់ធ្ងូរ ជាងនេះទៅទៀត ការធ្វើបាតុកម្មបែបនេះ អាចកើតមានជាអំពើហិង្សាផ្សេងៗ បង្ករបួសស្នាម ឬធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់លោកនិងក្រុមគ្រួសារដែលជាម្ចាស់បុរី ។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើនេះ សូម លោក ឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មេត្តាជួយស្រាវជ្រាវផ្ដល់យុត្តិធម៌ឲ្យលោកនិងមានវិធានការចំពោះជននេះតាមច្បាប់ជាធរមាន។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភា AK NEWS យើងរងចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ពាន់រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ!